ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្តេជ្ញាបន្តប្រយុទ្ធជាមួយរុស្ស៊ី ដរាបណានៅតែទទួលបាន ការគាំទ្រ (មានវីដេអូ)
សមាជិកសភាអ៊ុយក្រែន លោកស្រី Lesia Vasylenko បាននិយាយថា ប្រទេសរុស្ស៊ី កំពុងព្យាយាមឈ្នះសង្រ្គាមនេះ ប៉ុន្តែការប្រយុទ្ធនឹងបន្តដរាបណាអ៊ុយក្រែននៅតែទទួលបានការគាំទ្រ។

ថ្លែងទៅកាន់ពិធីការិនី Kay Burley របស់ទូរទស្សន៍ Sky កាលពីថ្ងៃចន្ទទី០៤ខែកក្កដា លោកស្រី Vasylenk និយាយថា ខណៈលោកស្រីមិនជឿថា រុស្ស៊ីនឹងឈ្នះសង្គ្រាមនោះ វាជារឿងសំខាន់ណាស់ដែលអ៊ុយក្រែនបន្តទទួលបានការគាំទ្រផ្នែកយោធា។

លោកស្រីលើកឡើងថា “ការប្រយុទ្ធកំពុងបន្ត។ ប្រាកដណាស់ ការប្រយុទ្ធនឹងបន្តដរាបណាអ៊ុយក្រែនទទួលបានការគាំទ្,រ ការគាំទ្រផ្នែកយោធា និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលចាំបាច់ដើម្បីទប់ទល់នឹងរុស្ស៊ី ដែលនៅតែជាប្រទេសមានកងទ័ពធំបំផុតមួយ ក្នុងចំណោមប្រទេសមានកងទ័ពធំបំផុតទាំងប្រាំលើពិភពលោក”។
សមាជិកសភាអ៊ុយក្រែនរូបនេះ បន្តថា “កម្លាំងរុស្ស៊ីកំពុងតែបង្កើនការវាយលុក ក្នុងប្រទេស។ ពួកគេនឹងបន្តធ្វើវារហូតទាល់តែពួកគេត្រូវបានបញ្ឈប់។ ហើយមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ពួកគេនៅថ្ងៃនេះគឺ តាមរយៈការរុញច្រានដោយយោធាដ៏កាចសាហាវជាងនេះ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ វិមានក្រឹមឡាំង ព្រមានឆ្លើយតប បន្ទាប់ពី ប៊ុលហ្គារី បណ្តេញអ្នកការទូតរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបំផុត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


