Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង ព្រមានឆ្លើយតប បន្ទាប់ពី ប៊ុលហ្គារី បណ្តេញអ្នកការទូតរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបំផុត

បានផុស

នៅ

វិមានក្រឹមឡាំងនឹងឆ្លើយតបដូចគ្នា បន្ទាប់ពីប៊ុលហ្គារី បានបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៧០ នាក់។ នេះបើតាមការព្រមានពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃចន្ទទី០៤ខែកក្កដា។

លោក Sergei Lavrov

ការព្រមាននេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីផុតអាណត្តិរបស់ប៊ុលហ្គារី លោក Kiril Petkov បានប្រកាសពីការបណ្តេញបុគ្គលិកការទូតរុស្ស៊ីចំនួន ៧០ នាក់ ដោយសារព្រួយបារម្ភអំពីការធ្វើចារកម្ម កាលពីសប្តាហ៍មុន។

ចំណាត់ការនេះ គឺជាការបណ្តេញអ្នកការទូតរុស្ស៊ី ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានសោះ ពីសំណាក់រដ្ឋាភិបាលទីក្រុង សូហ្វីយ៉ា និងមានចំនួនច្រើនជាងពាក់កណ្តាល នៃចំនួនអ្នកការទូតរបស់ទីក្រុងមូស្គូ ដែលឈរជើងនៅក្នុងប្រទេសប៊ុលហ្គារី។

បន្ទាប់ពីការសម្រេចចិត្តនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសប៊ុលហ្គារី លោកស្រី Eleonora Mitrofanova បាននិយាយថា លោកស្រីនឹងស្នើឲ្យទីក្រុងមូស្គូ បិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសបាល់កង់មួយនេះ។

លោកស្រីថែមទាំងបានអំពាវនាវឲ្យទីក្រុង សូហ្វីយ៉ា ផ្លាស់ប្តូរនូវអ្វីដែលលោកស្រីហៅថាជាវិធានការអរិភាព មិនធ្លាប់មានពីមុនមកផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ សង្គ្រាមសម្ងាត់របស់អាមេរិក ត្រូវបានលាតត្រដាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម