Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ចេញដំណើរទៅបរទេសជាលើកទី២ ចាប់តាំងពីការវាយលុក អ៊ុយក្រែន

បានផុស

នៅ

វិមានក្រឹមឡាំងបានប្រកាសកាលពីថ្ងៃអង្គារទី១២ខែកក្កដាថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងធ្វើដំណើរទៅកាន់រដ្ឋធានី តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី១៩ខែកក្កដា សម្រាប់កិច្ចប្រជុំកំពូលសន្តិភាពស៊ីរី ជាមួយសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

នេះ​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោក​ពូទីន ទៅ​បរទេស ​ចាប់​តាំង​ពី​រុស្ស៊ី​បើកការលុកលុយ​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈខណៈដំណើរទស្សនកិច្ចលើកទីមួយរបស់លោក គឺនៅប្រទេសអតីតសហភាពសូវៀត តាហ្ស៊ីគីស្ថាន កាលពីចុងខែមិថុនា។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ី តួកគី និងអ៊ីរ៉ង់ បាននិងកំពុងរៀបចំកិច្ចពិភាក្សាស្តីពីស៊ីរី ជាផ្នែកមួយនៃអ្វីដែលគេហៅថា “ដំណើរការសន្តិភាព Astana” ដើម្បីបញ្ចប់ជម្លោះជាង ១១ ឆ្នាំនៅក្នុងប្រទេសមជ្ឈិមបូព៌ា។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan (ឆ្វេង) និងលោក ពូទីន

វិមានក្រឹមឡាំង និយាយថា លោកពូទីន ក៏នឹងជួបពិភាក្សាដាច់ដោយឡែកជាមួយលោក Erdogan នៅទីក្រុង តេហេរ៉ង់ ផងដែរ​ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលដែលអាមេរិក និយាយថា អ៊ីរ៉ង់កំពុងរៀបចំផែនការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក បំពាក់អាវុធ រាប់រយគ្រឿង ដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ First Post

ចុចអាន៖ ពូទីន៖ លោកខាងលិចចង់កម្ចាត់រុស្ស៊ីនៅលើសមរភូមិ? សាកមើលទៅ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៨ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២០ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម