ជីវិតកម្សាន្ដ
តារាសម្តែងរូបស្រស់ រចនា រ៉ាវាឌី ប្រកាសថា «ទោះមានលុយប៉ុន្មាន ក៏មិនអាចទិញនាងបានដែរ»
តារាសម្តែងរូបស្រស់កញ្ញា រចនា រ៉ាវាឌី នាពេលថ្មីៗនេះ ស្រាប់តែធ្វើឲ្យមហាជន និងអ្នកគាំទ្រ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកញ្ញារូបនេះ ប្រកាសថា ទោះបីមានលុយប៉ុន្មាន ក៏មិនអាចទិញនាងបានដែរ។

ការប្រកាសរបស់តារាសម្តែងស្រី រចនា រ៉ាវាឌី នេះ បានធ្វើឲ្យមានចម្ងល់ថា នាងមានបញ្ហាអ្វី ដែលប្រកាសរឿងបែបនេះជាសាធារណ:។ តាមរយ:ខ្លឹមសាររបស់តារាស្រី រចនា រ៉ាវាឌី បាននិយាយថា មនុស្សស្រីដូចនាង បើមិនស្រលាញ់ទោះបីមានលុយប៉ុន្មាន ក៏មិនអាចទិញនាងបានដែរ។ នេះជាសម្តីពិតរបស់ រចនា រ៉ាវាឌី។

ស្រីស្អាត រចនា រ៉ាវាឌី បានលើកឡើងថា មនុស្សស្រីដូចជាខ្ញុំ ថ្លៃណាស់ ថ្លៃត្រង់ថា បើខ្ញុំមិនស្រលាញ់ហើយ ទោះមាន លុយប៉ុន្មានមកទិញ ក៏ទិញខ្ញុំអត់បានដែរ ហើយធូរថ្លៃភ្លាម ហើយបើខ្ញុំស្រឡាញ់ អី្វក៏អត់ចង់បានដែរ។ ជាមួយគ្នានេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។

សូមបញ្ជាក់ដែរថា រចនា រ៉ាវាឌី ក្រោយប្រឡូកចូលក្នុងវិស័យសិល្ប: ក្នុងផ្នែកសម្តែង មិនបានប៉ុន្មានឆ្នាំផង នាងក៏ទទួលបានការគាំទ្រ និងសាងកេរ្តិ៍ឈ្មោះច្រើនគួរសមលើអាជីពមួយនេះ។ ជាការពិតណាស់បច្ចុប្បន្ន រ៉ាវាឌី ក៏កាន់តែលេចធ្លោខ្លាំងថែមទៀត ដោយភាគច្រើននៃសាច់រឿង ដែលនាងបានសម្តែងសុទ្ធសឹងតែ តួកម្សត់ទឹកភ្នែក និងក្តោបបានតំណែងតួឯក ជាដើម៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


