ជីវិតកម្សាន្ដ
រចនា រ៉ាវ៉ាឌី ឲ្យប្រុងប្រយ័ត្ន ខណៈមានជនខិលខូចយកឈ្មោះ និងរូបថតនាងដើរខ្ចីលុយគេ
តារាសម្ដែងរូបស្រស់កញ្ញា រចនា រ៉ាវ៉ាឌី បានចេញមកអំពាវនាវដោយស្នើឲ្យមហាជន និងអ្នកគាំទ្រពិសេសមិត្តភក្តិដែលជាអ្នកសិល្បៈដូចគ្នាមានការប្រុងប្រយ័ត្ន ខណៈដែរមានជនអនាមិកលួចយកឈ្មោះ និងរូបថតទៅបង្កើត Account Facebook ក្លែងក្លាយដើម្បីដើរបោកលុយគេក្នុងចេតនាមិនល្អ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់តារាស្រីកញ្ញា រចនា រ៉ាវ៉ាឌី នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហោះខ្លឹមសារទាំងហួសចិត្តថា នាងទើបតែទទួលបានដំណឹងមុននេះតាមរយៈមិត្តភក្តិស្គាល់គ្នាផ្ញើសារបានប្រាប់ថា មានគេឆាតតាមហ្វេសប៊ុកទៅខ្ចីលុយខណៈដែលខ្លួននាងផ្ទាល់ពុំបានដឹងរឿងរ៉ាវនេះឡើយដូច្នេះ នាងក៏អំពាវនាវមានការប្រុងប្រយ័ត្នពាក់ព័ន្ធនឹងករណីខាងលើ។
ស្រីស្អាត រចនា រ៉ាវ៉ាឌី បានបញ្ជាក់ថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា មុននេះមានបងប្អូនដែលស្គាល់ខ្ញុំពីរបីនាក់ គាត់បានខលមកប្រាប់ខ្ញុំថា មានគេយក ឈ្មោះខ្ញុំ និងរូបថតខ្ញុំ យកទៅដើរខ្ចីលុយគេហើយទាំងដែល Acc នេះជា Acc fan របស់ខ្ញុំហើយធ្លាប់ឆាតលេងជាមួយខ្ញុំដូចគ្នា ខ្ញុំមិនដឹងថាគាត់មានបំណងអីទេ»។

តារាសម្តែងស្រី រចនា រ៉ាវ៉ាឌី បានបន្ថែមថា ដូច្នេះហើយនាងសុំការពារខ្លួនឯងហើយ និងការពារអ្នកដែលស្គាល់នាងទាំងអស់ជាមុនសិន សូមកុំឲ្យលុយអ្នកណាគេខ្ចីទាំងអស់ ព្រោះតែនាងមិនបានខ្វះលុយដល់ថ្នាក់ដើរខ្ចីលុយគេទេសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាអរគុណ។ សូមជម្រាបដែរថា កន្លងមកគេសង្កេត ឃើញមានតារាសិល្បៈខ្មែរមួយចំនួនមកហើយដែលបានរងគ្រោះជួបបញ្ហានេះដូចគ្នាទៅនឹងតារាសម្តែង រ៉ាវ៉ាឌី ពេលនេះ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


