ព័ត៌មានអន្ដរជាតិ
ណាតូ និង EU ចង់តាមដានអាវុធ ដែលបញ្ជូនទៅ អ៊ុយក្រែន
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារទី១២ខែកក្កដាថា សមាជិកណាតូ និងសហភាពអឺរ៉ុប (EU) មានការព្រួយបារម្ភកាន់តែខ្លាំង អំពីវិធីដែលអ៊ុយក្រែនដោះស្រាយជាមួយ អាវុធដែលផ្គត់ផ្គង់ដោយបណ្តាប្រទេសលោកខាងលិច។

កាសែតបានបន្ថែមថា ឥឡូវនេះ បស្ចិមលោក កំពុងព្យាយាមបង្កើតយន្តការតាមដានពិសេសមួយ ដើម្បីព្យាយាម និងការពារអាវុធទាំងនេះ ពីការធ្លាក់ចូលទៅក្នុងទីផ្សារងងឹតរបស់អឺរ៉ុប។
ចាប់តាំងពីប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែនផ្ទុះឡើង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប និងកន្លែងផ្សេងទៀតបានសន្យាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង ១០ ពាន់លានដុល្លារដល់រដ្ឋាភិបាលទីក្រុងកៀវ។ ជំនួយនោះរួមមាន អាវុធធុនតូច ព្រមទាំងមីស៊ីលប្រឆាំងរថក្រោះចល័ត និងខែលការពារមីស៊ីលផងដែរ។

មន្ត្រីបស្ចិមប្រទេសមិនបញ្ចេញអត្តសញ្ញាណម្នាក់ បានប្រាប់កាសែត Financial Times ថា “អាវុធទាំងអស់នេះបានទៅដល់ភាគខាងត្បូងប្រទេសប៉ូឡូញ រួចដឹកជញ្ជូនទៅកាន់ព្រំដែន ហើយត្រូវបានបែងចែកទៅតាមយានជំនិះដើម្បីដឹក ដូចជារថយន្តដឹកទំនិញធុនធំ រថយន្តដឹកទំនិញធុនតូច ជួនកាលរថយន្តឯកជន”។
ចាប់ពីពេលនោះ យើងមិនដឹងអ្វីសោះអំពីទីតាំងរបស់ពួកគេ ហើយយើងមិនដឹងថាគេទៅទីណា, គេប្រើនៅកន្លែងណា ឬសូម្បីតែថាតើអាវុធទាំងនោះស្ថិតនៅក្នុងប្រទេសដែរឬក៏អត់។

យោងតាម Europol ដែលជាទីភ្នាក់ងារអនុវត្តច្បាប់របស់ EU, អាវុធមួយចំនួនប្រហែលជាបានចាកចេញពីអ៊ុយក្រែនរួចទៅហើយ ហើយត្រឡប់ទៅអឺរ៉ុបវិញ។
កាលពីខែមេសា Europol បានព្រមានថា ការស៊ើបអង្កេតរបស់ខ្លួនបានបង្ហាញថា អាវុធត្រូវបានជួញដូរចេញពីអ៊ុយក្រែននិងចូលទៅក្នុង EU ដើម្បីផ្គត់ផ្គង់ដល់ក្រុមឧក្រិដ្ឋជន។ នៅពេលនោះ ទីភ្នាក់ងារនេះនិយាយថា ជម្លោះក្នុងប្រទេសអ៊ុយក្រែន បានបណ្តាលឲ្យមានការរីករាលដាលនៃអាវុធ និងគ្រឿងផ្ទុះជាច្រើននៅក្នុងប្រទេស។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវ បដិសេធថា ខ្លួនមិនបានក្លាយជា មជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការរត់ពន្ធអាវុធទេ។ យោងតាមលោក Yury Sak ទីប្រឹក្សារដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា “រាល់ចលនាអាវុធមិនថាចូលអ៊ុយក្រែន ឬចេញពីអ៊ុយក្រែនទេ គឺត្រូវបានត្រួតពិនិត្យ និងតាមដានយ៉ាងជិតស្និទ្ធដោយអ៊ុយក្រែន និងដៃគូអន្តរជាតិរបស់យើង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន វាយប្រហារសម្លាប់មនុស្ស ៧នាក់ និងរបួស ៤០នាក់ នៅតំបន់ Kherson
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


