ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន វាយប្រហារសម្លាប់មនុស្ស ៧នាក់ និងរបួស ៤០នាក់ នៅតំបន់ Kherson
ប្រមុខរដ្ឋបាលយោធា-ស៊ីវិលរបស់ទីក្រុង លោក Vladimir Leontyev បានប្រាប់ Sputnik កាលពីថ្ងៃអង្គារទី១២ខែកក្កដាថា ចំនួនអ្នកស្លាប់បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន លើទីក្រុង Nova Kakhovka ក្នុងតំបន់ Kherson បានកើនឡើងដល់ ៧ នាក់ហើយ។ លោកបន្ថែមថាមនុស្សប្រហែល ៤០នាក់ទៀត ក៏បានរងរបួសផងដែរ។

លើសពីនេះ លោក Leontyev បានប្រៀបធៀបការវាយប្រហារនេះ ទៅនឹងការផ្ទុះក្នុងទីក្រុង បេរូត នៃប្រទេសលីបង់ កាលពីឆ្នាំ ២០២០ នៅពេល សូម្បីតែអំបិលក៏ផ្ទុះដែរ។
នៅពេលព្រឹកព្រលឹម លោកបានប្រាប់ Sputnik ថា ក្មេងជំទង់ពិការម្នាក់ ដែលបំពេញកាតព្វកិច្ចនៅឃ្លាំងដាក់ជំនួយមនុស្សធម៌ គឺស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងការវាយប្រហារនេះ។

យោងតាមលោក Leontyev, ការវាយប្រហារនៅ Novaya Kakhovka ត្រូវបានធ្វើឡើងនាយប់ថ្ងៃចន្ទ ដែលបណ្តាលឲ្យមានការផ្ទុះនៅឃ្លាំងស្តុកទំនិញ និងធ្វើឲ្យខូចខាតដល់មន្ទីរពេទ្យក្នុងស្រុក និងផ្ទះល្វែងរាប់រយនៅក្នុងប្លុកអគារលំនៅដ្ឋាន។
ការវាយប្រហារនេះ ត្រូវបានគេអះអាងថា ប្រើប្រាស់ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែត HIMARS (High Mobility Artillery Rocket System) ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ញូវយ៉ក ប្រាប់ពលរដ្ឋឲ្យអនុវត្តវិធានការ ៣ចំណុច បើ រុស្ស៊ី វាយប្រហារនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


