វប្បធម៌ ជំនឿ
របៀបរៀបចំអាងទឹកហូរ ឲ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយ
អាងទឹកហូរ គឺជាគ្រឿងតុបតែងផ្ទះ មួយវិញទៀតបើតាមក្បួនហុងស៊ុយ អាងទឹកហូរតំណាងឲ្យអំណាចធាតុទឹក ដែលត្រូវបានចាត់ទុកថា ជាថាមពលដ៏អស្ចារ្យ ប្រសិនបើត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ។

ទន្ទឹមនោះ អាងបង្ហូរទឹក បើវាហូរហៀរ អាចហៅទ្រព្យ សំណាងសម្រាប់ម្ចាស់ផ្ទះនិងអ្នករស់នៅ ប៉ុន្តែតើអ្នកដឹងពីរបៀបដំឡើងបំពង់បង្ហូរទឹកតាមហុងស៊ុយទេ?
ដាក់នៅទ្វារខាងមុខ អាងដែលហៀរចេញមានទឹកហូរគ្រប់ពេល។ តាមហុងស៊ុយ ថាមពលនៃធាតុទឹកបើហូរចូលនឹងជួយជំរុញថាមពលល្អក្នុងផ្ទះ។ ប្រសិនបើបំពង់ហៀរទឹកត្រូវបានដាក់នៅមាត់ទ្វារខាងមុខ វាគួរតែត្រូវបានកំណត់ដើម្បីឲ្យបំពង់ដែលហៀរចេញមានទិសដៅនៃលំហូរទឹកចូលទៅក្នុងផ្ទះ ដែលអាចប្រៀបធៀបទៅនឹងការទាញថាមពលល្អឲ្យហូរចូលដល់អ្នករស់នៅ។
ទិសខាងកើត ជាទិសមួយទៀតដែលគេនិយមរៀបចំអាងបង្ហូរទឹក ព្រោះទិសខាងកើត ជាទិសនៃធាតុឈើ។ កាលណាមានអាងទឹក គេចាត់ថាជាការលើកតម្កើងអំណាចរវាងធាតុឈើ និងធាតុទឹក។ ការដាក់អាងហូរចូលក្នុងទិសនេះ នឹងផ្តល់នូវសុខភាពល្អ។

ទិសខាងជើង ខាងជើងក៏ជាទិសដ៏ស័ក្ដិសម ព្រោះវាផ្តល់អំណាចដល់ម្ចាស់ផ្តះ។ ព្រោះខាងជើងជាទិសនៃធាតុទឹក។ ប្រសិនបើអាងបង្ហូរទឹក ត្រូវបានដាក់ក្នុងទិសដៅនេះ ថាមពលនៃធាតុទឹកនឹងកាន់តែខ្លាំង ដែលធ្វើឲ្យមនុស្សនៅក្នុងផ្ទះរីកចម្រើន មានស្ថេរភាពក្នុងការងារ។
ភាគអាគ្នេយ៍ គឺជាទិសដៅនៃធាតុឈើ ដូច្នេះការដាក់អាងដែលហៀរក្នុងទិសនេះនឹងបង្កើនថាមពលរវាងធាតុឈើ និងធាតុទឹក។ បើបន្ថែមដោយការដាក់កាក់ ជាពិសេសកាក់ចិន ឬកាក់លាភសំណាង វានឹងបន្ថែមទ្រព្យសម្បត្តិ លាភសំណាងផ្សេងៗ បន្ថែមលើសុខភាព៕
គ្រូ ណុប
ដាំផ្កាទាំងនេះត្រូវនឹងថ្ងៃកំណើត ដូចហៅសំណាង និងលុយកាក់ចូលមកឥតឈប់ (kampucheathmey.com)
ចុចអាន៖ចៀសវាងនាំរឿងមិនល្អ ដើមឈើក្នុងផ្ទះ មិនត្រូវដាំផ្ដេសផ្ដាស
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


