វប្បធម៌ ជំនឿ
៥កន្លែងក្នុងផ្ទះ គួរដាក់រុក្ខជាតិដើម្បីទាក់ទាញសំណាង នាំក្ដីសុខចម្រើនដល់គ្រូសារ
ដើមឈើមិនត្រឹមតែជួយធ្វើឲ្យផ្ទះស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថន័យហុងស៊ុយជាច្រើនផងដែរ។ រឿងសំខាន់មួយទៀតគឺការដាក់រុក្ខជាតិនៅក្នុងផ្ទះ ដើម្បីបង្កើនសមត្ថភាពទាក់ទាញសំណាងចូលក្នុងផ្ទះ។
ខាងក្រោមនេះគឺជាគន្លឹះហុងស៊ុយ ក្នុងការដាក់រុក្ខជាតិតាំងលម្អតាមផ្ទះ ចៀសវាងដាក់មិនចំកន្លែង នាំឲ្យខាតលាភ ខាតសំណាងល្អដែលប្រុងចូលមកក្នុងផ្ទះ។

ដាក់រុក្ខជាតិនៅក្នុងបន្ទប់ទទួលភ្ញៀវ
បន្ទប់ទទួលភ្ញៀវគឺជាតំបន់សំខាន់មួយនៅក្នុងផ្ទះ។ ការដាក់ដើមឈើនៅទីនេះ នឹងនាំមកនូវលាភសំណាង និងជួយម្ចាស់ផ្ទះឲ្យមានភាពចម្រុងចម្រើន ហើយក្លាយជាអ្នកមាន ឬអ្នកក៏អាចដាក់រុក្ខជាតិតូចៗនៅក្នុងបន្ទប់ទទួលភ្ញៀវផងដែរ។ ការដាក់រុក្ខជាតិបែបនេះ ជួយបង្កើនសេចក្តីស្រឡាញ់រវាងប្តីប្រពន្ធ ជួយសមាជិកគ្រួសារឲ្យមានភាពរួសរាយរាក់ទាក់ និងស្រលាញ់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរធ្វើឲ្យបន្ទប់ទទួលភ្ញៀវរបស់អ្នកមានរុក្ខជាតិច្រើនពេកនោះទេ ហើយអ្នកគួរតែជ្រើសរើសរុក្ខជាតិដែលមានទំហំត្រឹមត្រូវសម្រាប់បន្ទប់។
ដាក់រុក្ខជាតិនៅមាត់ទ្វារ ឬច្រកចូលផ្ទះ
យោងទៅតាមគោលការណ៍ហុងស៊ុយ ការដាក់រុក្ខជាតិតុបតែងនៅមាត់ទ្វារ ឬច្រកចូលផ្ទះ វាជាមធ្យោបាយទាក់ទាញទ្រព្យសម្បត្តិ និងបន្ថែមថាមពលវិជ្ជមានដល់ផ្ទះ ទ្វារនិងច្រកចេញត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាជីពនិងប្រាក់។ ដើមឈើកាន់តែបៃតង វាកាន់តែមានប្រយោជន៍ជាច្រើនដល់ផ្ទះរបស់លោកអ្នក។
ដាក់រុក្ខជាតិនៅក្នុងផ្ទះបាយ
ការដាក់រុក្ខជាតិក្រអូបដែលមានលក្ខណៈសម្បត្តិបំបាត់ក្លិន នឹងជួយយកខ្យល់កខ្វក់ចេញពីខាងក្នុងផ្ទះ។ ជាពិសេស ផ្ទះបាយគឺជាកន្លែងដែលមានហានិភ័យខ្ពស់នៃអគ្គីភ័យ ដូច្នេះ អ្នកគួរចៀសវាងដើមឈើដែលមានមែក និងស្លឹកធំ ដែលអាចបិទផ្លូវដើរបាន។
ដាក់រុក្ខជាតិនៅក្នុងបន្ទប់ដេក
សម្រាប់បន្ទប់គេង ជ្រើសរើសរុក្ខជាតិតូចៗ ពណ៌ស្រាល និងមានដើមទន់។ រុក្ខជាតិទាំងនេះនឹងជួយឲ្យអ្នកគេងលក់ស្រួល មានអារម្មណ៍ល្អ ហើយនឹងមិនបញ្ចេញកាបូនឌីអុកស៊ីតច្រើនឡើយ។ ទោះបីជាដើមឈើអាចជួយសម្អាតខ្យល់ក៏ដោយ។ ប៉ុន្តែអ្នកគួរចៀសវាងដាក់នៅក្បាលគ្រែ។
ដាក់រុក្ខជាតិនៅក្នុងបន្ទប់ទឹក
បន្ទប់ទឹក និងបង្គន់គឺជាតំបន់សើម តែងតែមានក្លិនមិនល្អ។ ដូច្នេះហើយ វាស័ក្តិសមសម្រាប់ការដាំកូនឈើតូចៗដែលមានពណ៌ភ្លឺដូចជា ប្រទាលកន្ទុយក្រពើ ដើម្បីជួយស្រូបក្លិនមិនល្អ បន្សុទ្ធខ្យល់ និងបន្ថែមភាពស្រស់ស្រាយដល់បន្ទប់ទឹក និងយោងទៅតាមគោលការណ៍ហុងស៊ុយ ការដាក់រុក្ខជាតិបៃតងនៅក្នុងបន្ទប់ទឹក វានឹងជួយបង្កើនថាមពលល្អ និងបណ្តេញថាមពលអាក្រក់នៅក្នុងតំបន់នេះ៕

គ្រូ ណុប
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


