វប្បធម៌ ជំនឿ
ចៀសវាងនាំរឿងមិនល្អ ដើមឈើក្នុងផ្ទះ មិនត្រូវដាំផ្ដេសផ្ដាស
ការដាក់ដាំដើមឈើក្នុងគេហដ្ឋាន មិនមែនធ្វើតាមតែអារម្មណ៍ចង់នោះទេ ព្រោះប្រសិនបើយើងរើសរុក្ខជាតិមិនត្រូវនឹងធាតុរបស់ផ្ទះ ឬសមាជិកគ្រួសារ អាចនាំមកនូវបញ្ហាទៅវិញ។

ដើម្បីជាការងាយស្រួល សម្រាប់អ្នកដែលមានបំណងចង់ដាំដើមឈើ គ្រូ ណុប នឹងបង្ហាញពីគន្លឹះដាំរុក្ខជាតិក្នុងផ្ទះ ឬនៅជុំវិញផ្ទះ តើដើមឈើប្រភេទណាដែលគួរចៀសវាង មិនត្រូវដាំ ហើយប្រភេទដើមឈើណា ដែលអាចជួយពង្រឹងហុងស៊ុយក្នុងផ្ទះឲ្យកាន់តែល្អ។
សូមធ្វើការជ្រើសរើសរុក្ខជាតិដែលមានស្លឹកធំ ស្លឹកបៃតង និងដើមមានពណ៌ត្នោតស្រាល។ មួយវិញទៀត ដើមឈើដែលមានបន្លា ឬដើមឈើដែលមុត ឬមានស្លឹកចង្អុល ក៏ត្រូវបានគេជឿថាមិនមានសុវត្ថិភាព នាំរឿងអាក្រក់ចូលមកក្នុងផ្ទះ ឬមនុស្សនៅក្នុងផ្ទះនឹងចាក់គ្នាទៅវិញទៅមក។

លើសពីនេះ ដើមឈើដែលមានរូបរាងចម្លែក អាក្រក់ មានក្លិនមិនល្អ ឬដើមឈើដែលមានស្លឹកជ្រុះច្រើន ក៏មិនអាចដាំក្នុងផ្ទះបានដែរ។ ចំណែកដើមឈើដែលស័ក្ដិសម សម្រាប់ដាំក្នុងផ្ទះ គឺដើមពន្លឺព្រះច័ន្ទ ដែលមានស្លឹកធំគួរសម ទន់ ដើមមានពណ៌មិនខ្មៅពេក ដើមផ្កាម្លិះ ដើមកែវ ដែលរីកដោយផ្កាពណ៌សក្រអូប ត្រូវបានគេជឿថា ជាដើមឈើដែលអញ្ជើញទេវតាចូលផ្ទះ និងដើម្បីលើកកម្ពស់ការងារកាន់តែរីកចម្រើន។ ជាពិសេស ប្រសិនបើដាំនៅជុំវិញតំបន់ទីសក្ការ នោះនឹងជួយឲ្យជីវិតកាន់តែប្រសើរលើសមុន៕
គ្រូ ណុប
ចុចអាន៖ប្រជ្រុយលើផ្ទៃមុខ នឹងដៅជោគវាសនាថា ជាមនុស្សមានអត្តចរិតបែបណា
ចុចអាន៖វត្ថុតុបតែងគេហដ្ឋាន ៥ យ៉ាង ជួយបង្កើនហុងស៊ុយ និងនាំភាពត្រជាក់ត្រជំ ដល់ម្ចាស់ផ្ទះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


