Connect with us

វប្បធម៌ ជំនឿ

ដាំផ្កាទាំងនេះត្រូវនឹងថ្ងៃកំណើត​ ដូចហៅសំណាង និងលុយកាក់ចូលមកឥតឈប់

បានផុស

នៅ

ផ្កានីមួយៗ ក្រៅ​ពី​សម្រស់​ដែល​លាក់​អត្ថន័យ​ល្អ ក៏​គេឯងតែងមាន​ជំនឿ​ថា​​ បើ​ដាក់ដាំ​នឹងជួយលើក​កម្ពស់ ក្នុង​ទិដ្ឋភាព​ណា​មួយ។ ជាពិសេស ​ផ្កា​ប្រភេទនីមួយៗ គឺតំណាងឲ្យថ្ងៃ​កំណើត​ផង​ដែរ។

ថ្ងៃអាទិត្យ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កា​ដែលមានពណ៌លឿង ឬពណ៌ទឹកក្រូច ដូចជាផ្កាឈូករ័ត្ន គេមានជំនឿ​ជឿ​ថា ​វា​នឹង​ជួយ​អ្នកជួបតែ​​រឿង​ល្អៗ។ ចំណែកការងារនឹង​កាន់​តែ​រលូន​ទៅ​មុខ ​ឥត​ឈប់​ឈរ។

ថ្ងៃច័ន្ទ

ផ្កា​ដែល​មាន​ពណ៌​ស ​ដូច​ជា​ផ្កា​ម្លិះ ត្រូវ​បាន​គេ​ជឿ​ថា​ អាច​ជួយ​មនុស្ស​ដែលស្រឡាញ់គ្នាកាន់តែស្អិតរម៉ួតលើសមុន និង​កាន់តែមានចិត្ត​មេត្តាឲ្យគ្នាទៅមក។

ថ្ងៃអង្គារ

ផ្កាដែលមាន​ពណ៌​ផ្កាឈូក ឬ​ពណ៌​ក្រហម ដូចជាផ្កាកុលាបពណ៌ផ្កាឈូក។ វាត្រូវបានគេ​ជឿថា​​ នឹង​ជួយពង្រឹងស្នេហា ភាពរុងរឿងមាន​ដល់​ជីវិត។

ថ្ងៃពុធ

គួរ​ដាំ​ដើម​ឈើ​ដែល​ចេញ​ផ្កា និង​បង្កើត​ផ្លែ ដែលមានផ្កា​ពណ៌​លឿង ដូចជា​ដើម​លឿងរាជ​ ដែលគេជឿ​ថា​វា​នឹង​ជួយឲ្យ​មាន​ជីវិត​សុខសាន្ត មានលុយកាក់ហូរចូល។

ថ្ងៃព្រហស្បតិ៍

ផ្កា​ដែល​មាន​ពណ៌​ស ដូចជា ផ្កា​ម្លិះ ផ្កា​កុលាប​ពណ៌​ស ត្រូវ​បាន​គេ​ជឿ​ថា ជួយឲ្យ​​អ្នក​ជុំវិញ​ខ្លួនកាន់តែអាណិតស្រឡាញ់និងមានភាពមេត្តាដល់យើង កាន់តែខ្លាំង។

ថ្ងៃសុក្រ

ផ្កាដែលមានផ្កាពណ៌ស្វាយ ឬពណ៌ខៀវ ដូចជាផ្កាឡាវេនឌឺ គឺត្រូវបានគេជឿថា វានឹងជួយឲ្យទទួលបានការគាំទ្រពីមនុស្សពេញវ័យ​ មានវាសនាល្អ និងក្ដីស្រលាញ់ច្រើន។

ថ្ងៃសៅរ៍

ផ្កាលីលីពណ៌ស យោងតាមជំនឿគេ​ជឿ​ថា ​វា​នឹង​ជួយ​ពង្រឹង​បញ្ហា​លុយកាក់ ការងារឲ្យរលូនទៅមុខនិងមានគេអាណិតស្រលាញ់លើសមុន៕

គ្រូ ណុប

ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន

ចុចអាន៖រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម