ព័ត៌មានជាតិ
ផ្លូវលំជាង ១០គីឡូម៉ែត្រ ត្រូវបានមន្រ្តីជំនាញឈូសកៀរសម្រួលចរាចរណ៍អំឡុងពេលរដូវវស្សា
ផ្លូវលំប្រវែងជាង ១០គីឡូម៉ែត្រ ពីចំណុចកូនកុក ស្រុកគិរីសាគរ ឆ្ពោះទៅកាន់ឃុំថ្មស ស្រុកបូទុមសាគរ ត្រូវបានមន្រ្តី មន្ទីរសាធារណការ ចុះពិនិត្យដាក់គ្រឿងចក្រឈូសឆាយគៀ សម្រួលចរាចរណ៍ជូនដល់ពលរដ្ឋជាបណ្តោះអាសន្នៈ អំឡុងរដូវវស្សាឆ្នាំនេះ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង ឲ្យដឹងនៅរសៀលថ្ងៃទី ២១ ខែកក្កដានេះថា ក្រុមការងារបច្ចេកទេស មិនអាចមើលរំលងភាពលំបាកចរាចរណ៍ដំណើរ របស់ប្រជាពលរដ្ឋអំឡុងខែវស្សានោះទេ ដោយបានប្រឹងប្រែងខិតខំជួសជុលថែទាំកំណាត់ផ្លូវលំ ដែលការរងខូចខាតជាបន្ទាន់ផងដែរ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការខេត្ត អះអាងថា កំណាត់ផ្លូវលំក្រួសក្រហមប្រវែង ១០គីឡូម៉ែត្រ ដែលសម្រេចការគៀសម្រួលនោះ ផ្តើមពីចំណុចកូនកុកដល់ដល់សាលារៀនឃុំតានូន ស្រុកបូទុមសាគរហើយ។ នៅឡើយតែពីសាលារៀននេះទៅកាន់ឃុំថ្មស ដែលមិនទាន់ធ្វើទៅបាន ខណៈភ្លៀងធ្លាក់ខ្លាំងលំបាកឈូសឆាយគៀសម្រួល ក្រោយដាច់គ្រាប់ភ្លៀងរាំងបន្តិច នឹងបន្តដំណើរការថែទាំទៀត។

គួរជម្រាបថា ផ្លូវក្រួសក្រហមពីចំណុចកូនកុក ស្រុកគិរីសាគរទៅកាន់ឃុំថ្មស ស្រុកបូទុមសគរ គឺមានប្រវែងសរុប ២៤គីឡូម៉ែត្រ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍របស់ខ្លួន ឲ្យក្លាយជាថ្នល់កៅស៊ូនៅឆ្នាំ ២០២៣ខាងមុខ។ ទោយ៉ាងណា វាអាស្រ័យលើការស្នើសុំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទម្លាក់ថវិកា ដើម្បីអនុវត្តឲ្យចេញជារូបរាងឡើយ។ ហើយបច្ចុប្បន្នទទួលបានចំនួន ២កញ្ចប់ថវិកាដល់ដំណើរការជួសជុលថែទាំផ្លូវលំបឋមសិន។

បែបនេះក្តី ក៏មន្រ្តីជំនាញខាងធ្វើផ្លូវថ្នល់ បង្កើនកិច្ចសហការជាមួយអាជ្ញាធរឃុំថ្មស ដើម្បីរកដីក្រួសក្រហមល្អមកស្ថាបនាផ្លូវចំណុចខូចខាត។ ទាក់ទិននឹងផ្លូវនេះដែរ កន្លងទៅលោក អិក កួន មេឃុំថ្មស ស្រាយបំភ្លឺជូនដល់សាធារណជនថា កាលដែលលោក និងលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ គៀងគរថវិកាធ្វើផ្លូវបេតុងទទឹង ១ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រនេះ គឺគ្រាន់តែដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដោយម៉ូតូរបស់ពលរដ្ឋ បានជាបណ្តោះអាសន្ន គ្រាស្ថានភាពទីតាំងនោះទួលខ្ពស់រអិលខ្លាំង។
លោក អិក កួន មេឃុំថ្មស ពន្យល់ទៀតដែរថា ផ្លូវបេតុងលក្ខណៈជាបណ្តោះអាសន្នខាងលើ ជាថវិការបស់លោកផ្ទាល់ផង របស់លោកអភិបាលស្រុកបូទុមកសាគរផង និងសប្បុរសជននានាក្នុងឃុំ ក្នុងន័យសម្រួលធ្វើដំណើរទៅមកប៉ុណ្ណោះ។ ជាក់ស្តែងកំណាត់ផ្លូវនេះ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ចៀសវាងភាពចំអកដល់អាជ្ញាធរ ដែលប្រឹងប្រែងយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


