នយោបាយ
ក្រុមប្រឹក្សាឃុំ សង្កាត់ ពីគណបក្សហ៊្វុនស៊ិនប៉ិច ចូលរួមអនុវត្តការងារយ៉ាងសកម្ម ក្រោយការបោះឆ្នោត
រហូតមកដល់ពេលនេះ ក្រុមប្រឹក្សា ឃុំ សង្កាត់ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលទទួលបានការគាំទ្រជាជំទប់ទី១ ជំទប់ទី២ និងក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួននោះ បានចូលរួមសហការណ៍បំពេញការងារយ៉ាងសកម្ម ដើម្បីបំរើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយមិនមានបញ្ហារាំងស្ទះអ្វីនោះទេ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបានថ្លែងប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី២២ ខែកក្កដា យ៉ាងនេះថា “បន្ទាប់ពីទទួលបានគាំទ្រ ជាប់ជាជំទប់ទី១ ទី២ និងក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួនរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច អ្នកជាប់ឆ្នោតទាំងអស់គ្នា បានចូលរួមសហការណ៍បំពេញការងារ និងបានអនុវត្តកាតព្វកិច្ចខ្លួនយ៉ាងសកម្ម បំរើបងប្អូនប្រជារាស្ត្រ នៅតាមមូលដ្ឋាន ជាពិសេសប្តេជ្ញាការពារប្រជារាស្ត្រ ឧត្តមប្រយោជន៍ជាតិ ស្របតាមគោលការណ៍ច្បាប់របស់ជាតិ”។

ជាមួយគ្នានោះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ការគាំទ្ររបស់ប្រជាពលរដដ្ឋ និងបោះឆ្នោតជូនគណបក្សរាជានិយមមួយនេះជាបន្តបន្ទាប់កន្លងមក។ គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តេជ្ញាប្រកាន់ភ្ជាប់នូវមាគ៌ានយោបាយ រួបរួមសាមគ្គីគ្នា ផ្សះផ្សាជាតិ ឯកភាពជាតិ ដើម្បីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដោយចីរភាព។
គួររំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួម ក្នុងនោះ៖
គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២ ភាគរយ និងទទួលបានអាសនៈចំនួន៩៣.៧៦ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំ ចៅសង្កាត់ចំនួន១៦៤៨ឃុំ សងកាត់, ជំទប់ទី១ចំនួន១៦១៨ និងជំទប់ទី២ចំនួន២៦១។

គណបក្សភ្លើងទៀន ទទួលបានសំឡេងសរុបចំនួន១,៦១០,៥៥៦ សំឡេង ស្មើនឹង ២២.២៥ ភាគរយ និងទទួលបានអាសនៈចំនួន២,១៩៨ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន៤ឃុំ , ជំទប់ទី១ ចំនួន២៥ និងជំទប់ទី២ ចំនួន១៣៦០។
ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងសរុបចំនួន៩១,៧៩៨ សំឡេង ស្មើនឹង ១.២៧ ភាគរយ និងទទួលបានអាសនៈចំនួន១៩ អាសនៈ , ជំទប់ទី១ ចំនួន៤ និងជំទប់ទី២ ចំនួន១២៕
ដោយ ៖ កោះកែវ

-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


