ព័ត៌មានអន្ដរជាតិ
លោក ត្រាំ នឹងចូលរួម World Cup នៅវគ្គផ្តាច់ព្រ័ត្រ អមដោយយន្តហោះចម្បាំង និងអ្នកជំនាញបាញ់កាំភ្លើង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងវគ្គផ្តាច់ព្រ័ត្រ អមដោយយន្តហោះចម្បាំង F-16 និងក្រុមអ្នកបាញ់កាំភ្លើងយោធា នឹងត្រូវបញ្ចូលទៅក្នុងប្រតិបត្តិការសន្តិសុខ ក្នុងកីឡាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ។

តំបន់ហាមឃាត់ការហោះហើរនឹងត្រូវបានយាមកាមយ៉ាងតឹងរ៉ឹង អ្នកលបបាញ់នឹងស្ថិតនៅលើដំបូលពហុកីឡដ្ឋាន ហើយភ្នាក់ងារការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) រាប់ពាន់នាក់ត្រូវបានបញ្ចូលទៅក្នុងការគាំទ្រប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក សម្រាប់ការប្រកួតបាល់ទាត់។
សេតវិមានទទួលស្គាល់ថា ការពន្យារពេលដ៏សំខាន់សម្រាប់អ្នកគាំទ្រត្រូវបានធានា ខណៈក៏ជំរុញឱ្យអ្នកគាំទ្រមកដល់ពហុកីឡដ្ឋាន MetLife ៤ម៉ោងមុនពេលចាប់ផ្តើម។ វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក គឺជាព្រឹត្តិការណ៍ពិសេសកម្រិតទី ១ ហើយក៏ជាការកំណត់សន្តិសុខខ្ពស់បំផុតក្នុងសហរដ្ឋអាមេរិក។
ដោយវាយតម្លៃពីទំហំនៃប្រតិបត្តិការនេះ លោក Andrew Giuliani នាយកប្រតិបត្តិនៃក្រុមការងារ FIFA បានប្រាប់សារព័ត៌មាន Telegraph Sport ថា ព្រឹត្តិការណ៍នេះអាចប្រៀបធៀបទៅនឹងសុន្ទរកថាស្តីពីស្ថានភាពផ្លូវការរបស់ លោក ត្រាំ និងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតី។
លោកបន្តថា៖ « និយាយឱ្យត្រង់ទៅ វាធំជាងការប្រកួតជើងឯកប្រចាំឆ្នាំរបស់លីគបាល់ទាត់ជាតិអាមេរិក(NFL) ឬហៅថា Super Bowl ទៅទៀត។ ដើម្បីគាំទ្រដល់ប៉ូលិសរដ្ឋ New Jersey យើងបានដាក់ពង្រាយភ្នាក់ងារសហព័ន្ធជាច្រើន»។
យ៉ាងណាមិញ ការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើងដែលបានរំលោភលើសន្តិសុខ នៅឯពិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានកាលពីខែមេសា គឺជាការរម្លឹកដ៏គួរឱ្យព្រួយបារម្ភ អំពីការគំរាមកំហែងដែលអាមេរិក កំពុងប្រឈមនៅរដូវក្តៅនេះ។
សារព័ត៌មាន Telegraph Sport បានបង្ហាញនៅដើមការប្រកួតថា លោក ត្រាំ ទំនងបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រ ហើយនឹងប្រគល់ពានរង្វាន់ដល់ក្រុមឈ្នះ រួមជាមួយ លោក Gianni Infantino ប្រធាន FIFA ៕
សម្រួល៖ ណឺ មិនា
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


