Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ៖ អាមេរិក រំលោភកិច្ចព្រមព្រៀង ​ធ្វើ​ឲ្យ​ហត្ថលេខារបស់ ត្រាំ «គ្មានតម្លៃទាល់តែសោះ»

បានផុស

នៅ

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ​បាន​ចោទប្រកាន់​​ ការរំលោភបំពាន​ដដែល​ជាដដែលរបស់អាមេរិក លើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាដោយប្រធានាធិបតីអ៊ីរ៉ង់ និងអាមេរិក ​កាល​ពី​ខែ​មិថុនា ថា ជា​ហត្ថលេខា​ «គ្មានតម្លៃទាល់តែសោះ និងគ្មានភាពជឿជាក់ឡើយ»។

រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ កាលពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដា និងចុះផ្សាយដោយទីភ្នាក់ងារ Reuters, លោក Khamenei បានសង្កត់ធ្ងន់ថា អាមេរិកគួរតែដឹងថា ប្រជាជាតិអ៊ីរ៉ង់ និងបណ្តាញ​សម្ព័ន្ធភាពយោធា មានមេរៀនដែលមិនអាចបំភ្លេចបាន សម្រាប់ផ្តល់ជូនពួកគេ។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ផ្លូវការលើកនេះ បង្ហាញពីជំហររឹងត្អឹង និងម៉ឺងម៉ាត់បំផុតរបស់លោក ក្នុងការដឹកនាំបណ្តាញសម្ព័ន្ធភាពយោធា ដែលរួមមានក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ក្នុងតំបន់ ដូចជា ហ៊ូធី និងហេសបូឡា ដើម្បីប្រឈមមុខជាមួយអាមេរិក។

កាលពីខែមិថុនា រដ្ឋបាលលោកត្រាំ និងរដ្ឋាភិបាលអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ ដើម្បីបង្កើតបទឈប់បាញ់បណ្តោះអាសន្ន រយៈពេល ៦០ ថ្ងៃ។ ទោះយ៉ាងណា កិច្ចព្រមព្រៀងដ៏ផុយស្រួយនេះបានដួលរលំទៅវិញយ៉ាងគំហុកកាលពីសប្តាហ៍មុន បន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើកិច្ចព្រមព្រៀង។

ភ្លាមៗបន្ទាប់ពីបទឈប់បាញ់ត្រូវបានហែកចោល ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានបើកការវាយប្រហារតាមផ្លូវអាកាស និងមីស៊ីលដាក់គ្នាទៅវិញទៅមក។ ការផ្ទុះអាវុធជុំថ្មីនេះ បានធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំងពីការធ្លាក់ចូលទៅក្នុង «សង្រ្គាមពេញទំហឹង» នៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម