កីឡា
លោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ប្រកាសពីការចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១១ និងបានបង្ហាញការប្ដេជ្ញាប្រឹងប្រែងដណ្ដើមយកជ័យជម្នះលើកទង់ជាតិខ្មែរជាថ្មីនៅឯប្រទេសម៉ុងហ្គោលី។
ប្រធានសហព័ន្ធតេក្វាន់ដូ ITF លោក កែវ រ៉េម បានលើកឡើងថា ក្នុងការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១១ នៅខែសីហា ឆ្នាំ២០២៦ ក្រុមជម្រើសជាតិកម្ពុជាទាំងឈុតធំ និងថ្នាលសរុប ៣១រូបនឹងទៅចូលរួមប្រកួតប្រជែងមេដាយនៅប្រទេសម៉ុងហ្គោលី។
ថ្នាក់ដឹកនាំឆ្នើមខាងលើបន្ថែមទៀតថា កន្លងទៅតេក្វាន់ដូ ITF កម្ពុជាធ្លាប់ដណ្ដើមបានមេដាយគ្រប់កម្រិតរួចមកហើយរហូតបណ្ដាប្រទេសចូលរួមតែងតែបារម្ភ និងមិនអាចមើលស្រាលបាននោះឡើយពេសត្រូវប្រកួតប៉ះគ្នាម្ដងៗ។
យ៉ាងណាលើកនេះក្នុងនាមសហព័ន្ធ និងក្រុមជម្រើសជាតិទាំងអស់ប្ដេជ្ញាខំប្រឹងប្រែងដណ្ដើមយកជ័យជម្នះដើម្បីបង្ហាញទង់ជាតិខ្មែរជាថ្មីទៀតឲ្យបណ្ដាប្រទេសចូលរួម ឬអន្តរជាតិបានឃើញពីភាពខ្លាំង និងអស្ចារ្យរបស់ខ្មែរ។


ក្រុមតេក្វាន់ដូ ITF
បញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះសហព័ន្ធកីឡាតេក្វាន់ដូ ITF ដែលមានលោក កែវ រ៉េមី ប្រធានបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសន្និសីទសារព័ត៌មានប្រកាសពីការចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១១ អំឡុងខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលី។ ការប្រកួតនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ ៩ ខែសីហា ឆ្នាំ២០២៦។ សម្រាប់ការចេញទៅប្រកួតលើកនេះផងដែរសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ក៏ទទួលបានការឧបត្ថម្ភគាំទ្រពី ស.ស.យ.ក រាជធានី និងក្រុមហ៊ុនវឌ្ឍនៈផងដែរ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


