Connect with us

សុខភាព

ជំងឺអុតស្វាបាត់រោគសញ្ញា​ ២ ទៅ ៣ សប្តាហ៍ តែ​ករណីខ្លះអាចឱ្យស្លាប់

បានផុស

នៅ

ក្រសួងសុខាភិបាលបានឱ្យដឹងថា ជំងឺអុតស្វាមានករណីភាគច្រើនរោគសញ្ញានៃជំងឺនេះ នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ២ទៅ៣សប្តាហ៍។ ប៉ុន្តែក្នុងករណីខ្លះអាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាល និងអាចបណ្តាលឱ្យស្លាប់ដែរ។

ក្រសួងសុខាភិបាលបានណែនាំថា ការព្យាបាលជំងឺអុតស្វានេះត្រូវធ្វើការថែទាំតាមបែបគ្លីនិកដើម្បីបង្កើនប្រសិទ្ធភាពពេញលេញ និងកាត់បន្ថយរោគសញ្ញាព្រមទាំងធ្វើការគ្រប់គ្រងផលវិបាកលើសរីរាង្គបន្ថែមបណ្ដាលមកពីជំងឺឆ្លងនេះនិងការការពារផលវិបាកឬស្រឡាករយៈពេលវែងដែលត្រូវអនុវត្តឱ្យបានដិតដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ ក្រសួងបានណែនាំឱ្យផ្តល់ជាតិទឹកនិងអាហារដល់អ្នកជំងឺឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សាស្ថានភាពអាហារូបត្ថម្ភបានល្អ ហើយក្នុងករណីអ្នកជំងឺមានការឆ្លងមេរោគឬបាក់តេរីបន្ទាប់បន្សំគួរតែត្រូវបានព្យាបាលតាមសភាពជាក់ស្ដែង។

ក្រសួងបានបន្តទៀតថា ជំងឺអុតស្វានេះមាន រោគសញ្ញាដូចជាក្តៅខ្លួន ឈឺក្បាលខ្លាំងហើមកូនកណ្ដុរ ឈឺសាច់ដុំនិងចេញកន្ទួលដែលមានពងបែកកន្ទួលមានទំនោរប្រមូលផ្ដុំនៅលើមុខបាតដៃនិងបាតជើងមាត់ប្រដាប់ភេទ និងភ្នែកអាចរងផលប៉ះពាល់ដែលរោគសញ្ញានិងកន្ទួលលើស្បែកមានរយៈពេលជាច្រើនសប្តាហ៍។

ជំងឺនេះឆ្លងតាមរយៈការប៉ះពាល់រាងកាយផ្ទាល់ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញារួមទាំងទំនាក់ទំនងផ្លូវភេទ សម្លៀកបំពាក់ឬសម្ភារៈដូចជាសម្ភារៈបរិភោគអាហារចានក្បានដែលអ្នកកើតជំងឺអុតស្វាបានប្រើប្រាស់ឡូកឡំជាមួយគ្នា ឆ្លងតាមរយៈទឹកមាត់អ្នកជំងឺ(មានដំបៅក្នុងមាត់)ឆ្លងពីអ្នកមានផ្ទៃពោះទៅកូនតាមរយៈទងសុកនឹងឆ្លងពីឪពុកម្ដាយដែលមានវីរុសនេះទៅកូនព្រោះអំឡុងពេលឬក្រោយពេលឆ្លងទន្លេតាមរយៈការប៉ះពាល់នឹងស្បែក។វីសុសនេះមាននៅលើសត្វករកេរព្រៃដែលវីរុសនេះមានជាប្រចាំនៅអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្ដាលហើយត្រូវបានកំពុងឆ្លងនៅតំបន់ចំនួន៥នៅលើពិភពលោក។

ចំពោះវិធីការពារខ្លួនក្រសួងបានណែនាំត្រូវរក្សាអនាម័យខ្លួនប្រាណលាងដៃជានិច្ចជាមួយសាប៊ូឬជែលលាងដៃឬអាកលលាងដៃរក្សាអនាម័យផ្លូវដង្ហើម។ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺអុតស្វាត្រូវអនុវត្តន៏ការរួមភេទប្រកប​ដោយ​សុវត្ថិភាពដោយប្រើស្រោមអនាម័យ បរិភោគចំណីអាហារដែលឆ្អិនល្អនិងរក្សាអនាម័យអាហារទាំងការចម្អិនអាហារ​ឲ្យបានល្ អជៀសវាងការប៉ះពាល់ជាមួយសត្វរស់ឬស្លាប់។

កម្ពុជាបានរកឃើញករណីជំងឺអុតស្វាជាលើកដំបូងទៅលើបុរសជនជាតិនីហ្សេរីយ៉ាអាយុ ២៧ ឆ្នាំដែលបានរត់គេចពីប្រទេសថៃចូលមកកម្ពុជា ហើយ​ត្រូវបានឃាត់ខ្លួនបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី។ គ្រូពេទ្យបានធ្វើតេស្តម្តងទៀតទៅលើអ្នកជំងឺនៅតែមានវិជ្ជមានដដែល។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធ សរុបចំនួន ៥នាក់ហើយបានណែនាំឱ្យពួកគាត់ដាក់ខ្លួននៅដោយឡែកពីក្រុមគ្រួសារ និងបន្តតាមដានសុខភាពរៀងៗខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម