Connect with us

កីឡា

Takumu ស៊ុត​អង្គរ​ថៃ​ហ្គឺរ​ ៣​​គ្រាប់​​​នាំ​​មុខ​ Haber​ ឡើង​​កំពូល​​តារាង​​គ្រាប់​​បាល់

បានផុស

នៅ

កីឡាករ​សញ្ជាតិ​ជប៉ុន​ Takumu Nishihara បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​នៃ​​កីឡាករ​រក​បាន​គ្រាប់​​បាល់​ច្រើន​ជាង​គេ​គិត​ត្រឹម​សប្តាហ៍​ទី​១២​​នៃ​ជម្រើស​ជើង​ឯក​ខេមបូឌានព្រីមៀរ​លីគ ២០២២ បន្ទាប់​ពី​ស៊ុត​ចូល​អង្គរ​ថៃហ្គឺរ​​៣​គ្រាប់​ជួយ​ Tiffy Army ទទួល​បាន​ជ័យជម្នះ​ដ៏​អស្ចារ្យ​ដោយ​លទ្ធផល ៥-១។

Takumu ពេល​តែត​បាល់ចូល​អង្គរ​ថៃហ្គឺរ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Takumu ស៊ុត​ចូល​​៣​គ្រាប់​នៅ​នាទី​២០ ៣០ និង​៥៣ ហើយ សរ ពិសិដ្ឋ ស៊ុត​បាន​១​គ្រាប់ និង ណារ៉ុង កក្កដា ស៊ុត​បាន១​គ្រាប់​ដែល​រួម​ចំណែក​ជួយ Tiffy Army​ (ក្រសួង​ការពារ​ជាតិ) ទទួល​បាន​ជ័យជម្នះ​ដ៏​អស្ចារ្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ៥-១ លើ អង្គរ​ថៃ​ហ្គឺរ។

តាម​រយៈ​គ្រាប់​បាល់​បន្ថែម​៣​គ្រាប់​នេះ​បាន​ធ្វើ​ឲ្យ Takumu រក​បាន​ចំនួន​១៥​គ្រាប់​​ពោល​គឺ​នៅ​ពី​លើ​ខ្សែ​ប្រយុទ្ធ​ព្រះ​ខ័ន​រាជ​ស្វាយរៀង Marcus Haber ដែល​រក​បាន​១៤​គ្រាប់។ និយាយ​រួម កីឡាករ​ជប៉ុន​ជួរ​មុខ​របស់​ក្រសួង​ការពារ​ជាតិ​​រូប​នេះ​រក​បាន​​គ្រាប់​បាល់​ស្ទើរ​គ្រាប់​ការ​ប្រកួត​គឺ​លេង​បាន​១២​ប្រកួត​រក​បាន​១៥​គ្រាប់​ពិត​​ជា​មិន​ធម្មតា។

កីឡាករ Marcus Haber ពេល​តែត​បាល់

បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​ល្អ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រសួង​ការពារ​ជាតិ​បាន​រួច​ផុត​ពី​តំបន់​កាត់​ចេញ​គឺ​លេខ​៧ និង​លេខ​៨ ហើយ ខណៈ​ពេល​នេះ​ពួក​គេ​ស្ថិត​នៅ​លេខ​រៀង​ទី​៦​។ ចំណែក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បន្ត​ភាព​​ខ្លាំង​របស់​ខ្លួន​ដដែល ដោយ​ឈ្នះ​១០​ប្រកួត និង​ស្មើ​២​ប្រកួត​ កំពុងឈរ​លើ​កំពូល​តារាង​នាំមុខ​ក្រុម​លេខ​២ វិសាខា ១០​ពិន្ទុ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣២ នាទីutes មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤៨ នាទីutes មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​The Times៖ លោក ស៊ី ត្រាំ និង ​ពូទីន ទំនង​ជួប​គ្នា​នៅ​ទីក្រុង​ប៉េកាំង​នៅដើមខែកញ្ញា​

Sokha Hotels

ព័ត៌មានពេញនិយម