ព័ត៌មានជាតិ
កម្ពុជាមានធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់ៗ កាន់តែច្រើននិងកំពុងចូលរួមបម្រើការងារលើគ្រប់វិស័យ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា បច្ចុប្បន្នកម្ពុជាមានធនធានមនុស្សមានសមត្ថភាពខ្ពស់កាន់តែច្រើនគ្រប់កម្រិតជាធនធានប្រកបដោយគុណភាពខ្ពស់ ដែលបាននិងកំពុងចូលរួមក្នុងការងារលើគ្រប់វិស័យ ទាំងសាធារណៈ និងឯកជន។
ក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS)ឆ្នាំ២០២២-២០២៣ ចំនួន២៤រូប នៅទីស្តីការនៅព្រឹកថ្ងៃទី២ ខែសីហា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គោលនយោបាយអាទិភាពលើវិស័យធនធានមនុស្សបានបង្កើនការវិនិយោគលើវិស័យធនធានមនុស្ស អប់រំ និងការបណ្តុះបណ្តាលជំនាញធ្វើឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះ ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ការស្វែងរកអាហារូបករណ៍ ក៏ដូចជាការបង្កលក្ខណៈងាយស្រួលដល់យុវវ័យអាចទៅបន្តការសិក្សាបាន។
លោករដ្ឋមន្ត្រីបានកោតសរសើរនូវសមត្ថភាពរបស់មន្ត្រីវ័យក្មេងដែលបានប្រលងជាប់អាហារូបករណ៍ទាំងនេះចាត់ទុកជាសក្តានុពលដ៏ធំក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្ស។
លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា មានមោទនភាពដែលបានបង្កើតឱកាសនេះ ជូនដល់និស្សិតរបស់យើង ជាយុវជន ហើយជឿជាក់ថា ការសិក្សារបស់និស្សិតអាហារូបករណ៍ទាំងនេះ នឹងទទួលបានជោគជ័យក្លាយជាមនុស្សថ្មី មានសមត្ថភាពខ្ពស់ជាងពេលនេះ។ នេះជាការតបស្នងដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រលាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្តល់អាហារូបករណ៍។
ជាចុងក្រោយលោករដ្ឋមន្ត្រីបានផ្តល់នូវព័ត៌មានខ្លះៗ ពីស្ថានភាពរបស់ប្រទេសជប៉ុនដែលជាប្រទេសអភិវឌ្ឍន៍ ជីវភាពរស់នៅរបស់ប្រជាជនខ្ពស់ ប្រាក់ចំណូលក៏ខ្ពស់។ លោករដ្ឋមន្ត្រីបានណែនាំថា ជប៉ុនក៏ជាប្រទេសមានបទពិសោធន៍ច្រើនក្នុងការបណ្តុះបណ្តាលសិស្ស-និស្សិតអន្តរជាតិ ដូច្នេះទាមទារឲ្យនិស្សិតយើង ត្រូវខិតខំរៀនសូត្រដើម្បីអនាគតរបស់ខ្លួន ត្រូវចេះយកអាសាគ្នាទៅវិញទៅមក ថែរក្សាសុខភាពជាពិសេសក្នុងបរិបទនៃកូវីដ-១៩ និងត្រូវចូលរួមសកម្មភាពសង្គម
ជួយផ្សព្វផ្សាយវប្បធម៌ជាតិ សភាពការណ៍ព័ត៌មានត្រឹមត្រូវពីក្នុងប្រទេសផងដែរ។
គួរបញ្ជាក់ថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនដែលហៅកាត់ថា JDS នេះ ត្រូវបានផ្តល់មកកាន់ប្រទេសកម្ពុជា ក្នុងគោលដៅពង្រឹងនិងពង្រីកចំណងមិត្តភាពរវាងប្រទេសកម្ពុជា-ជប៉ុន និងសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសគឺសម្រាប់មន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព និងសក្តានុពលខ្ពស់ក្នុងការរួមចំណែកអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យបានល្អប្រសើរនាពេលអនាគត៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ២១ ម៉ោង ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ