Connect with us

ព័ត៌មានជាតិ

ឧស្សាហកម្ម​ស្រា​បៀរ​មាន​កំណើន​ជាង​៣៤៣​លាន​ដុល្លារ​ក្នុង​រយៈពេល​៦​ខែ

បានផុស

នៅ

នៅក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២២​នេះ​ឧស្សាហកម្ម​ស្រា​បៀរ​មាន​កំណើន​ផលិត​លក់​រហូតដល់​៣៤៣​លាន​ដុល្លារ​អាមេរិក​បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​មាន​ភាព​ធូរស្រាល​។

ថ្លែង​នៅក្នុង​ពិធី​បើក​កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​នៅ​រសៀល​ថ្ងៃទី​៥​សីហា​នេះ លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​បាន​មានប្រសាសន៍ថា ​កំណើន​ការលក់​ស្រា​បៀរ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការកើនឡើង​រហូតដល់​ទៅ​៣៤៣​លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​កំណើន​ការនាំ​ចេញទៅ​ក្រៅប្រទេស​មាន​ទំហំ​៧០០​ភាគរយ​ខណៈ​នៅក្នុង​ស្រុក​មានតែ​កំណើន​ត្រឹមតែ​៥០០​ភាគរយ​ប៉ុណ្ណោះ​។

លោក​បាន​ពន្យល់ថា ​កំណើន​ផលិត​ស្រា​បៀរ​កើនឡើង​នេះ​ដោយសារតែ​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​ក្រោយពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​បាន​ធូរស្រាល​បណ្តាលមកពី​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​មាន​អត្រា​ខ្ពស់​ជាងគេ​នៅលើ​ពិភពលោក​។

លោក​បាន​បន្តទៀតថា​ ម្យ៉ាងទៀត​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១​ការផលិត​ស្រា​បៀរ​មានការ​ថយចុះ​ដោយសារតែ​កម្ពុជា​បាន​បិទ​មិនឱ្យ​មានការ​រៀបចំ​ពិធីមង្គលការ​ឬ​បុណ្យទាន​ឡើយ​ដែល​បណ្តាលមកពី​បញ្ហា​ជំងឺ​កូ​វីដ​១៩៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម