ព័ត៌មានអន្ដរជាតិ
លោក ពូទីន នឹងមិនចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ ទេ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅខែកញ្ញា។ នេះបើតាមបញ្ជារបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទទី០៨ខែសីហា។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់សារព័ត៌មាន TASS ថា លោក ពូទីន មិនមានគម្រោងទៅទីក្រុងញូវយ៉ក ឬថ្លែងសុន្ទរកថាតាមវីដេអូទៅកាន់ព្រឹត្តិការណ៍នេះទេ។
គណៈប្រតិភូរុស្ស៊ីក៏នឹងរួមបញ្ចូលផងដែរនូវអនុរដ្ឋមន្ត្រីការបរទេសលោក Sergey Vershinin, ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ខ្ពស់ Grigory Karasin, អ្នកតំណាងអចិន្ត្រៃយ៍នៃទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងញូវយ៉ក Vasily Nebenzya និងប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាប Leonid Slutsky ក៏ដូចជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការមនុស្សធម៌ និងសិទ្ធិមនុស្សនៃក្រសួងការបរទេសរុស្ស៊ី, ប្រធាននាយកដ្ឋានមិនរីកសាយភាយ និងគ្រប់គ្រងអាវុធ, ប្រធាននាយកដ្ឋានសម្រាប់បញ្ហាប្រឈម និងការគំរាមកំហែងថ្មី, ប្រធាននាយកដ្ឋានអង្គការអន្តរជាតិ និង ប្រធាននាយកដ្ឋានច្បាប់ ផងដែរ។

គួរបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាធម្មតាប្រមូលផ្តុំប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី និងសមាជិកគណៈរដ្ឋមន្ត្រីមកពីប្រទេសជាសមាជិក គឺនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ដល់ ២៦ខែកញ្ញា។
យោងតាមកម្មវិធីបឋមនៃព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីតំណាងឲ្យប្រទេសរុស្ស៊ី នឹងត្រូវថ្លែងទៅកាន់មហាសន្និបាតនៅថ្ងៃទី ២៤ ខែកញ្ញា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ UN៖ អន្តរជាតិត្រូវទទួលការអនុញ្ញាតឲ្យ ចូលទៅរោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ក្រោយការបាញ់ផ្លោង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


