ព័ត៌មានអន្ដរជាតិ
UN៖ អន្តរជាតិត្រូវទទួលការអនុញ្ញាតឲ្យ ចូលទៅរោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប ក្រោយការបាញ់ផ្លោង
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានអំពាវនាវឲ្យអ្នកត្រួតពិនិត្យអន្តរជាតិ ត្រូវបានផ្តល់សិទ្ធិចូលទៅកាន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia បន្ទាប់ពីមានរបាយការណ៍ពីការបាញ់ផ្លោង។
អ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការវាយប្រហារកាលពីចុងសប្តាហ៍លើរោងចក្របរមាណូធំបំផុតរបស់អឺរ៉ុប។
លោក Guterres បានប្រាប់សន្និសីទសារព័ត៌មានក្នុងប្រទេសជប៉ុនថា “រាល់ការវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរគឺជារឿងអត្តឃាត”។
អ៊ុយក្រែននិយាយថា ការបាញ់ផ្លោងជាថ្មីរបស់រុស្សី កាលពីថ្ងៃសៅរ៍ទី០៦ខែសីហា បានធ្វើឲ្យខូចឧបករណ៍ចាប់សញ្ញាវិទ្យុសកម្មចំនួនបី និងបណ្តាលឲ្យកម្មករម្នាក់រងរបួសនៅក្នុងរោងចក្រថាមពល Zaporizhzhia ដែលជាការវាយលុកលើកទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីថា កំពុងប្រព្រឹត្តអំពើភេរវកម្មនុយក្លេអ៊ែរ ហើយជំរុញឲ្យមានការដាក់ទណ្ឌកម្មអន្តរជាតិបន្ថែមទៀត ដោយលើកនេះត្រូវដាក់លើវិស័យនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ម្តង។
លោក Zelenskyy និយាយថា “គ្មានប្រទេសណានៅលើពិភពលោក ដែលអាចមានអារម្មណ៍ថាមានសុវត្ថិភាព នៅពេលដែលរដ្ឋភេរវករមួយបាញ់ដាក់រោងចក្រនុយក្លេអ៊ែរ នោះទេ”។
គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានចាប់យករោងចក្រនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែនកាលពីដើមខែមីនា ប៉ុន្តែវានៅតែទទួលការមើលខុសត្រូវដោយអ្នកបច្ចេកទេសអ៊ុយក្រែនដដែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ៧០% នៃអាវុធលោកខាងលិច ដែលបញ្ជូនទៅអ៊ុយក្រែន គឺមិនបានធ្លាក់ដល់ដៃកងទ័ពទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


