ព័ត៌មានអន្ដរជាតិ
ខណៈករណីឆ្លងផ្ទុះខ្លាំង អ្នកខេត្ត សាមុត សាខន រារាំងអាជ្ញាធរមិនឲ្យបង្កើតមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ
អ្នកស្រុករាប់រយនាក់បានបង្ហាញមុខនៅបរិវេណសាកលវិទ្យាល័យកីឡាជាតិថៃក្នុងខេត្ត សាមុត សាខន កាលពីថ្ងៃព្រហស្បតិ៍ដើម្បីរារាំងកិច្ចប្រឹងប្រែងរបស់អាជ្ញាធរក្នុងការប្រែក្លាយបរិវេណសាលានេះធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ ១៩ ។
ការឈ្លោះប្រកែកគ្នានេះពាក់ព័ន្ធនឹងមនុស្សប្រហែល ១ ម៉ឺននាក់រស់នៅក្បែរសាកលវិទ្យាល័យ ។ ពួកគេបាននិយាយថា ការដាក់អ្នកជំងឺកូវីដ ១៩ នៅកណ្តាលសហគមន៍នឹងមិនមានសុវត្ថិភាពនោះទេ ជាពិសេសប្រសិនបើអ្នកជំងឺរត់គេចខ្លួន ឬការថែទាំមិនបានល្អអំឡុងពេលធ្វើចត្តាឡីស័ក ។

ផ្ទុយទៅវិញអ្នកភូមិបាននិយាយថា អ្នកដែលឆ្លងគួរតែត្រូវបានដាក់នៅលើទូកនេសាទ ឬនៅជិតកន្លែងឆ្លងដូចជាផ្សារ Talay Thai ជាដើម ។
តំណាងអ្នកស្រុកម្នាក់នៅខេត្ត សាមុត សាខន បាននិយាយថា “អាជ្ញាធរខេត្ត សាមុត សាខន គួរតែរកដំណោះស្រាយប្រសើរជាងបញ្ហានេះ” ។

ស្របពេលជាមួយគ្នានេះអ្នកស្រុកក៏បានតវ៉ាប្រឆាំងនឹងផែនការបង្កើតមន្ទីរពេទ្យនៅក្បែរសួនទឹក Pantai Norasingh ដោយនិយាយថា អាជីវកម្មនៅជុំវិញតំបន់នេះនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរប្រសិនបើយកទីតាំងនេះធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ ១៩ ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធ មនុស្ស ១,២០២ នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ នៅខេត្ត សាមុត សាខន ហើយភាគច្រើនជាពលករចំណាកស្រុក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ រដ្ឋមួយរបស់អាមេរិកមានករណីឆ្លងកូវីដលើស ២ លានករណី
ចុចអាន ៖ ទំនាយរបស់លោកយាយពិការភ្នែក Baba Vanga សម្រាប់ឆ្នាំ២០២១ ពិតជារន្ធត់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


