Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់នៅកូរ៉េខាងត្បូង សម្លាប់មនុស្សបន្ថែមទៀត និងបង្កការបំផ្លិចបំផ្លាញធំធេង

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងដែលវាយប្រហាររដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង ហាក់ថមថយបន្តិចបន្ទាប់ពីបានសម្លាប់មនុស្សចំនួន៩នាក់ និងបំផ្លាញផ្ទះប្រហែល២៨០០ខ្នង ព្រមទាំងអគារផ្សេងៗ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងធ្លាក់ត្រូវបានព្យាករណ៍ថានឹងបន្តនៅថ្ងៃពុធទី១០ខែសីហានេះ ប៉ុន្តែមានកម្រិតស្រាលជាង កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ដែលបានជន់លិចផ្លូវ និងអគារមួយចំនួន ធ្វើឲ្យជាប់គាំងមនុស្សនៅក្នុងផ្ទះល្វែង និងរថយន្ត។

គិតត្រឹមព្រឹកថ្ងៃពុធ មនុស្សចំនួន៥នាក់បានបាត់បង់ជីវិតនៅក្នុងទីក្រុងសេអ៊ូល ហើយ៣នាក់នៅក្នុងខេត្ត Gyeonggi និងម្នាក់នៅក្នុងខេត្ត Gangwon។ នេះបើយោងតាមទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាព។

ស្របពេលជាមួយគ្នានោះដែរ មនុស្សចំនួន ១៧ នាក់បានរងរបួស និង ៧ នាក់កំពុងបាត់ខ្លួន។

ទិន្នន័យបានបង្ហាញថា សំណង់របស់រដ្ឋនិងឯកជនចំនួន ២៨០០ ត្រូវរងការខូចខាតនៅទូទាំងប្រទេសកូរ៉េខាងត្បូង ហើយគ្រួសារជាង ១១០០ ត្រូវផ្លាស់ទីលំនៅ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TRT World

ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាននៅ សេអ៊ូល កំពុងផ្ដាច់ជីវិតមនុស្សច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម