ព័ត៌មានជាតិ
មកដឹងអត្ថន័យនៃពាក្យ “អតិរេក និង ជវភាព” ក្នុងភាសាសេដ្ឋកិច្ច
សព្វថ្ងៃមានមនុស្សជាច្រើន យល់ច្រឡំប្រើពាក្យ អតិរេក និងជវភាព ខុស ឬកែអក្ខរាវិរុទ្ធទៅជា អធិរាជ និង ជីវភាព ទៅវិញ។

ថ្ងៃនេះ“កម្ពុជាថ្មី” នឹងពន្យល់ប្រិយមិត្តអ្នកអានឱ្យបានយល់ន័យពាក្យទាំងពីរនេះ នៅក្នុងភាសាសេដ្ឋកិច្ច ឱ្យបានយល់កាន់តែច្បាស់។
យោងតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត់ បានពន្យល់ថា ពាក្យ «អតិរេក» មានន័យថា ច្រើនក្រៃ ច្រើនលើស ដែលលើសពីកំណត់ ដែលហួសពីចំនួន ហ៊ឹកហ៊ាក់ អធិកអធម ជាដើម។
ឧទាហរណ៍៖ បន្ទាប់ពីបានដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរួចមក រាជរដ្ឋាភិបាលសម្រេចបានជាមូលដ្ឋាននូវ «ភាពជឿទុកចិត្តនៃថវិកា»តាមរយៈការបង្កើនចំណូលនិងការធ្វើវិចារណកម្មចំណាយជាពិសេសបង្កើនបាននូវ អតិរេក នៃថវិកាជាតិ ដែលអនុញ្ញាតឱ្យបង្កើនទុនវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធ សង្គមសេដ្ឋកិច្ចក្នុងគោលដៅពង្រឹងនិងពង្រីកសេវាសាធារណៈ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
នៅក្នុងសេដ្ឋកិច្ច ពាក្យនេះសំដៅដល់ចំណូលច្រើនជាងចំណាយ ឬក៏ចំណាយមិនអស់ទៅតាមផែនការដែលបានគ្រោងទុក។ អតិរេកមានដូចជា អតិរេកថវិកា អតិរេកពាណិជ្ជកម្ម ជាដើម។
ដោយឡែកពាក្យ «ជវភាព» មានន័យថា សន្ទុះ ល្បឿននៃការកើនឡើង។ ឧទាហរណ៍ៈ អាជីវកម្មជាច្រើននៅកម្ពុជា មានជវភាពឡើងវិញគួរឱ្យកត់សម្គាល់បន្ទាប់ពីកូវីដ-១៩ បានធូរស្បើយ៕
អត្ថបទ៖ នាង រតនៈ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


