Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា សមយុទ្ធយោធាចុងក្រោយរបស់ ចិន លើកោះតៃវ៉ាន់ជា “ប្រតិកម្មហួសហេតុ”

បានផុស

នៅ

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិកបាន​ចោទប្រទេស​ចិន​ថា​កំពុងប្រតិកម្មហួសហេតុ​ខ្លាំង​ពេក​ ពាក់ព័ន្ធនឹង​ដំណើរ​ទស្សនកិច្ច​ទៅ​​តៃវ៉ាន់​របស់​គណៈប្រតិភូ​សភា​អាមេរិកកាលពីពេលថ្មីៗនេះ ជាពិសេសការធ្វើសមយុទ្ធយោធាចុងក្រោយនៅជុំវិញកោះនេះ ។

យោធាចិនកាលពីថ្ងៃចន្ទនិយាយថា បានធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ដែលជាវិធានការប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាអាមេរិកដែលមានសមាជិក ៥ នាក់ដឹកនាំដោយសមាជិកព្រឹទ្ធសភារដ្ឋ Massachusetts មកពីគណបក្សប្រជាធិបតេយ្យគឺលោក Ed Markey ដែលមកដល់កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បាននិយាយកាលពីថ្ងៃចន្ទថា “ការឆ្លើយតបណាមួយចំពោះដំណើរទស្សនកិច្ចដោយសន្តិវិធីរបស់សមាជិកសភាអាមេរិក ក៏ដូចជាការឆ្លើយតបណាមួយដែលរួមបញ្ចូលនូវវោហាសាស្ត្រ ឬសមយុទ្ធយោធា ឬសកម្មភាពបង្កហេតុទាំងនោះគឺមិនចាំបាច់នោះទេ ហើយវាជាប្រតិកម្មហួសហេតុទាំងស្រុង” ។

លោក Price បាននិយាយថា គណៈប្រតិភូសភាអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាច្រើនទសវត្សរ៍មកហើយ ។ លោក​បាន​ចោទ​ក្រុង​ប៉េកាំង​ថា​បាន​ទាញ​យក​ប្រយោជន៍​ពី​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​នេះ ខណៈ​ដែល​ខ្លួន​ព្យាយាម​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះកើតមានឡើង​មិន​ដល់​ ២ សប្តាហ៍​ផង ​បន្ទាប់​ពី​ប្រធាន​សភា​សហរដ្ឋ​អាមេរិកលោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ ហើយចិន​បាន​ឆ្លើយតបភ្លាមៗ​ដោយ​ធ្វើ​សមយុទ្ធ​ផ្លូវអាកាស និង​ដែនសមុទ្រ​ទ្រង់ទ្រាយ​ធំ​ជុំវិញ​កោះ​នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ផលប៉ះពាល់ថ្មីចំនួន ៣ បន្ថែមទៀតចំពោះដំណើររបស់ប្រតិភូសភា អាមេរិក ទៅតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម