ព័ត៌មានអន្ដរជាតិ
ផលប៉ះពាល់ថ្មីចំនួន ៣ បន្ថែមទៀតចំពោះដំណើររបស់ប្រតិភូសភា អាមេរិក ទៅតៃវ៉ាន់
ភាពតានតឹងថ្មីកំពុងផ្ទុះឡើងបន្ថែមទៀតរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នៅពេលដែលគណៈប្រតិភូសភាអាមេរិកមួយក្រុមទៀតបានធ្វើដំណើរមកដល់តៃវ៉ាន់យ៉ាងលួចលាក់កាលពីថ្ងៃអាទិត្យ ពោលមិនដល់រយៈពេល ២ សប្ដាហ៍ផង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi មកកាន់កោះនេះកាលពីថ្ងៃទី ២ ខែសីហា ។

អ្នកជំនាញចិនបាននិយាយថា អ្នកនយោបាយអាមេរិកបានប្រើប្រាស់ដំណើរទស្សនកិច្ចនេះដើម្បីលាតត្រដាងពីសហរដ្ឋអាមេរិកថា ជាអ្នកបង្កបញ្ហា និងជាអ្នកបំផ្លិចបំផ្លាញសន្តិភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយវាក៏ជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរថ្មីចំនួន ៣ បន្ថែមទៀតផងដែរសម្រាប់ដំណើរទស្សនកិច្ចនេះ ក្នុងនោះមានដូចជា៖
ចំពោះកោះតៃវ៉ាន់ ដំណើរទស្សនកិច្ចដោយអ្នកនយោបាយអាមេរិកបែបនេះមិនបានជួយដល់ដៃគូក្នុងតំបន់របស់ពួកគេនោះទេ ពោលវាការយកតៃវ៉ាន់មកប្រើប្រាស់ប៉ុណ្ណោះ ហើយរដ្ឋាភិបាលក្រុងប៉េកាំងអាចរឹតបន្តឹងការបិទផ្លូវយោធារបស់ពួកគេបានយ៉ាងងាយស្រួល ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងតៃប៉ិជាដើម ដោយសារតែពេលនេះទីក្រុងប៉េកាំងបានយកចិត្តទុកដាក់យ៉ាងខ្លាំងទាំងលើផ្នែកសេដ្ឋកិច្ច និងកម្លាំងយោធានៅច្រកសមុទ្រតៃវ៉ាន់ ។

ចំណែកចំពោះពិភពលោក ប្រសិនបើសហរដ្ឋអាមេរិកបង្កជម្លោះនៅក្នុងតំបន់តៃវ៉ាន់ ប្រជាជនចំនួន ៧ ពាន់លាននាក់នៅលើភពផែនដីនេះ រួមទាំងជនជាតិអាមេរិកផងនោះ នឹងប្រឈមមុខអតិផរណាកើនឡើង តម្លៃស្បៀងអាហារកាន់តែខ្ពស់ ក៏ដូចជាវិបត្តិថាមពលកាន់តែអាក្រក់ជាដើម ។
រីឯពាក់ព័ន្ធនឹងអ្នកនយោបាយអាមេរិកវិញ ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់អាចបណ្តាលឲ្យមានការដាក់ទណ្ឌកម្មពីសំណាក់ទីក្រុងប៉េកាំងប្រឆាំងនឹងសាម៉ីខ្លួនផ្ទាល់ ក៏ដូចជាសមាជិកគ្រួសាររបស់ពួកគេ ជាក់ស្ដែងចិនបានធ្វើបែបនេះរួចហើយទៅលើលោកស្រី Pelosi និងក្រុមគ្រួសាររបស់លោកស្រី ជាពិសេសចិនបានហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិន ដែលជាការកាត់ប្រាក់ចំណេញដ៏ច្រើនបំផុតមួយ ។

គួរបញ្ជាក់ថា ក្រោយដំណើរទស្សនកិច្ចថ្មីៗនេះរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិកមកកាន់តៃវ៉ាន់ ប្រទេសចិនបានរៀបចំសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់សាជាថ្មីដែលទីក្រុងប៉េកាំងហៅថាជាការកំញើញប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ចិន ចាត់វិធានការតបតថ្មី ជុំវិញដំណើររបស់ប្រតិភូសភា អាមេរិក ទៅតៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


