ជីវិតកម្សាន្ដ
អ្នកគាំទ្រភ្ញាក់ផ្អើល ពេល Pancake បង្ហាញរូបភ្ញាក់ពីគេង គ្មានការតុបតែងមុខ
ថ្មីៗនេះនៅលើបណ្ដាញសង្គម Instagram របស់ Pancake បានបង្ហោះរូបភាពដែលនាងភ្ញាក់ពីគេង ហើយបង្ហាញផ្ទៃមុខដែលគ្មានការតុបតែង រហូតធ្វើឲ្យអ្នកគាំទ្រហាក់ភ្ញាក់ផ្អើលខ្លាំងនូវសម្រស់ពិតរបស់នាង។

តាមរយៈការបង្ហោះនេះ នាងបានថតរូបជាមួយឆ្កែជាទីស្រលាញ់ ហើយសរសេរខេបសិនយ៉ាងខ្លីថា “ភ្ញាក់ឡើងឃើញ Jum Pook នៅក្បែរខ្ញុំ។ ហេតុអ្វីបានជាកក់ក្ដៅយ៉ាងនេះ កូនឆ្កែគួរឲ្យស្រលាញ់!!!!”
ក្រោយបានឃើញរូបភាពរបស់តួឯកស្រីក្នុងរឿង “ចិញ្ចៀនផ្កាស្មៅ” រួចមក អ្នកគាំទ្ររបស់នាងសឹងមិនជឿថាសម្រស់របស់តារារូបនេះ នៅតែដដែលមិនប្រែប្រួលទៅណាសោះឡើយ។ ខណៈនាងជាតារាសម្ដែង និងជាតារាម៉ូដែលថៃ ដែលបានចូលក្នុងវិស័យកម្សាន្តតាំងពីចូលប្រលង និងទទួលបានមុខតំណែង Thai Supermodel Contest 2004 ហើយថែមទាំងបានតំណែង “Top Model of the World” ពីវគ្គ Model of the World 2004 នៅប្រទេសចិនតាំងពីយូរណាស់មកហើយ។

ទន្ទឹមនោះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនចាប់អារម្មណ៍ខ្លាំងជាងគេ គឺសម្រស់របស់ Pancake បើទោះជាវ័យ៣៤ឆ្នាំហើយ តែនាងនៅតែអាចដើរតួឯកបានគ្រប់រឿងដដែល។ ជាពិសេសហ្វេនៗរបស់តារារូបនេះបានបញ្ចេញមតិថា នាងស្អាតខ្លាំងណាស់ មិនថាក្រោកពីគេង ឬគ្រងឈុតណាមួយ លើរាងកាយនោះទេ៕
សូមទស្សនារូបខាងក្រោម៖



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Noey Chotika រំភើបខ្លាំងរហូតស្រែកពេញផ្ទះ បន្ទាប់ពីឃើញកាដូ ដែល Kimberly ឲ្យនាង
ចុចអាន៖ផ្ទុះការរិះគន់គ្រូពេទ្យ ថៃ ម្នាក់ ក្រោយលូកដៃក្នុងរឿងមានផ្ទៃពោះរបស់ភរិយា Weir
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


