សេដ្ឋកិច្ច
កម្ពុជា គ្រោងអនុវត្តកម្មវិធី Margin trading ជំរុញការជួញដូរផ្សារហ៊ុនកាន់តែខ្លាំង
រដ្ឋាភិបាលកម្ពុជា គ្រោងនឹងដាក់ឲ្យអនុវត្តបន្ថែមទៀតនូវកម្មវិធី Margin trading នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីជំរុញដល់ការជួញដូរហ៊ុននៅកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ខណៈបច្ចុប្បន្នទំហំនៃការជួញដូរមានប្រមាណជាង ១ លានដុល្លារអាមេរិកប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។

ថ្លែងក្រោយចូលរួមបើកវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពី ការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រ នៅថ្ងៃទី១៦ ខែសីហានេះ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា កម្មវិធី Margin trading នឹងអាចជួយជំរុញឱ្យការជួញដូរភាគហ៊ុនកាន់តែមានការកើនឡើងបន្ថែម ព្រោះថាប្រសិនបើយើងមានភាគហ៊ុនត្រឹម ៧០ ភាគរយ យើងអាចលក់ដល់ទៅ ១០០ ភាគរយបានតាមរយៈការខ្ចីមូលបត្រ ហើយប្រសិនបើយើងមានភាគហ៊ុន ៧០ ភាគរយ យើងក៏អាចទិញបាន ១០០ ភាគរយដែរតាមរយៈការខ្ចីមូលបត្របានដូចគ្នា ខណៈកន្លងទៅយើងអាចលក់ភាគហ៊ុន ១០០ ភាគរយបាន លុះត្រាតែមានភាគហ៊ុន ១០០ ភាគរយ។
លោកបានបន្តថា ការអនុវត្តកម្មវិធី Margin trading មានលក្ខណៈងាយស្រួលសម្រាប់អ្នកដែលធ្លាប់ជួញដូរ ប៉ុន្តែមានភាពផុសស្រួយសម្រាប់អ្នកដែលជួញដូរថ្មីថ្មោង។

ប៉ុន្តែយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ការងារនេះនឹងដំណើរការទៅមុខ ខណៈបច្ចុប្បន្ននេះក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំជាបទបញ្ញាតផ្សេងៗសម្រាប់ដំណើរការសម្រាប់អនុវត្តកម្មវិធី Margin trading នេះប្រកបដោយរលូន។
លោកបានបន្ថែមទៀតថា ក្រៅពីនេះនាពេលខាងមុខនេះ យើងនឹងដាក់ចេញនូវបទបញ្ញាត្តិដែលអនុញ្ញាតឱ្យនិយោជិតអាចខ្ចីប្រាក់ពីធនាគារដោយគ្រាន់តែយកភាគហ៊ុនរបស់ខ្លួនទៅបញ្ចាំនៅពេលដែលភាគហ៊ុនមានតម្លៃថោកពេក ដែលជួយធានានូវការមិនលក់បញ្ចេញភាគហ៊ុនមួយក្រោមថ្លៃ ហើយពេលនយោជិតមានថវិកាអាចទៅយកភាគហ៊ុននោះវិញ។ ប៉ុន្តែក្នុងកំឡុងពេលបញ្ចាំភាគហ៊ុននោះ មិនអនុញ្ញាតឱ្យមាការជួញដូរបានទេ។ នៅពេលដំណើរការ វាអាចនឹងជួយជំរុញបន្ថែមទៀតកុំឱ្យនិយោជិតចេះតែចង់លក់ភ្លាមៗ។
លោកបានបញ្ជាក់ទៀតថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២នេះ ការជួញដូរភាគហ៊ុន ក្នុងបរមាណមធ្យមប្រហែលជិត ៥០ ម៉ឺនភាគហ៊ុន គិតជាទឹកប្រាក់មានតម្លៃជាមធ្យមប្រហែល ១,២៨ លានដុល្លារក្នុង១ថ្ងៃ។ ដូច្នេះ ទីផ្សារមូលបត្រកំពុងវិវឌ្ឍន៍ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន ដោយទីផ្សាររបស់កម្ពុជាមានប្រព័ន្ធទ្រទ្រង់ ឬសសរស្តម្ភគ្រប់គ្រាន់ ដូចជាវិនិយោគិន, ក្រុមហ៊ុនបោះផ្សាយ, អន្តរការីទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹងភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះ។
លោក ស៊ូ សុជាតិ បានរំលឹកថា និយ័តករមូលបត្រកម្ពុជាបានបង្កើតឡើងក្នុងឆ្នាំ២០០៩ សហការជាមួយផ្សារមូលបត្រកូរ៉េ ក្នុងនោះផ្សារមូលបត្រកម្ពុជាមានភាគហ៊ុនចំនួន ៥៥ ភាគរយ និងផ្សារមូលបត្រកូរ៉េមានភាគហ៊ុនចំនួន ៤៥ ភាគរយ។
លោកបានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៦ ក្រុមហ៊ុន ក្នុងនោះមានចុះបញ្ជីផ្នែកមូលបត្រកម្មសិទ្ធចំនួន ៩ ក្រុមហ៊ុន និងចុះបញ្ជីផ្នែកមូលបត្របំណុលចំនួន ៧ ក្រុមហ៊ុនដោយមានទំហំទឹកប្រាក់ទាំងមូលបត្របំណុល និងមូលបត្រកម្មសិទ្ធ ប្រហែល ៣០០ លានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


