សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង៥នាក់ ករណីបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងប៉ុនប៉ងបង្ករបួសស្នាម
កំពង់ឆ្នាំង ៖ ក្មេងទំនើងមួយក្រុមមានគ្នា៥ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននឹងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២នេះ បន្ទាប់ពីពួកគេ បាននាំគ្នាយកដុំថ្ម និងកាំបិត ប្រើហឹង្សាកាប់របងចូលក្នុងស្ថានីយ៍លក់ប្រេងមួយកន្លែងក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង កាលពីម៉ោង ១៧: ៣០ នាទីល្ងាច ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងទំនើងមួយក្រុមបានចូលទៅសួរជនរងគ្រោះឈ្មោះ លឹម យូអ៊ី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារ ឆ្នាំង ក្រុងកំពង់ឆ្នាំង បម្រើការងារក្នុងស្ថានីយ៍លក់ប្រេងខាងលើដោយបានសួរថា «មានជេរមេម៉ែអញអត់?» ជនរងគ្រោះឆ្លើយថាអត់បានជេរទេ។ ខណៈក្រុមក្មេងទំនើងក៏ត្រឡប់ទៅវិញ មួយសន្ទុះក្រោយមកក៏លើកគ្នាមកជាច្រើននាក់ ជិះម៉ូតូ០៥គ្រឿ ង ក្នុងដៃមានកាន់ដុំថ្ម និងកាំបិតកាប់របងស្ថានីយ៍លក់ប្រេងបំណងចូលទៅកាប់ចាក់លើជនរងគ្រោះ។
ក្នុងហេតុការណ៍នោះ ជនរងគ្រោះ ក៏បានរាយការណ៍ជាបន្ទាន់ ទៅសមត្ថកិច្ច ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចនគរបាលអធិការដ្ឋានក្រុងកំពង់ឆ្នាំង សហការជាមួយសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះមកកន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ ០៥នាក់គឺ ៖
១, ឈ្មោះ ភឿន វណ្ណនឿន ភេទ ប្រុស អាយុ ១៨ឆ្នាំ ទីលំនៅភូមិ ស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ២, ឈ្មោះ ខៀវ សុ វណ្ណនី ភេទប្រុស អាយុ ១៤ឆ្នាំ ទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ។ ៣, ឈ្មោះ ខុម វ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង។
៤, ឈ្មោះ ជឹម គឹមឡេង ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ។ ៥, ឈ្មោះ និន មិនា ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង។
វត្ថុតាងដែលបានដកហូតរួមមានកាំបិតកកុក ០៣, កាំបិតប៉័ងតោ ០១, ជំពាមកៅស៊ូ ០១, គ្រាប់ជំពាម ០៦គ្រាប់(គ្រាប់ថ្ម), ស្លាកលេខម៉ូតូចំនួន ០១សន្លឹក (ស្វាយរៀង 1Q- 3651) ម៉ូតូ ០៣គ្រឿង(ម៉ាកហុងដាឌ្រីម ០២គ្រឿង សេរីឆ្នាំ២០២០ គ្មានស្លាលេខ និងសេរីឆ្នាំ២០២១ ស្លាកលេខ កំពង់ឆ្នាំង 1L-0773 និង០១គ្រឿងទៀតម៉ាក វីនន័រ ពណ៍ទឹកក្រូចសេរីឆ្នាំ២០១៧ ស្លាកលេខ ភ្នំពេញ 1BG-5983 ។ ចំណែកបក្សពួកមួយចំនួនទៀតបានរត់គេចខ្លួនអស់។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាជន សង្ស័យទាំង ០៥នាក់ ដែលបានឃាត់ខ្លួន ត្រូវបានកសាងសំណុំរឿងចោទប្រកាន់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ដោយត្រូវបញ្ជូនខ្លួននិងវត្ថុតាង ទៅកាន់តុលាការខេត្តចាត់ការបន្តតាមនិតិវិធី ៕
អត្ថបទ៖ ឈៀង ថារិទ្ធ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


