ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកតវ៉ាស្រីដោះអាវចូលរំខានដល់អធិការបតី អាល្លឺម៉ង់ ថ្លែងសុន្ទរកថា
ក្រុមអ្នកតវ៉ាស្រីបានដោះអាវរំខានដល់អធិការបតីអាល្លឺម៉ង Olaf Scholz ខណៈដែលលោកត្រៀមថ្លែងសុន្ទរកថាបើកចំហរក្នុងព្រឹត្តិការណ៍ Open Day របស់រដ្ឋាភិបាលសហព័ន្ធនៅឯការិយាល័យ Chancellery ក្នុងទីក្រុងបែរឡាំងកាលពីថ្ងៃអាទិត្យ ។
ក្រុមអ្នកតវ៉ាដែលដោះអាវបានរត់ចូលទៅរកលោក Olaf Scholz ជាមួយនឹងពាក្យស្លោកដែលសរសេរលើស្បែករបស់ពួកគេថា “GAS EMBARGO NOW” មុនពេលក្រុមសន្តិសុខចូលទៅឃាត់ពួកគេ ។
ហេតុការណ៍នេះកើតឡើង នៅពេលដែលការស្ទង់មតិបានរកឃើញថា ជនជាតិអាល្លឺម៉ង់ប្រហែល ២ ភាគ ៣ មិនសប្បាយចិត្តនឹងការងាររបស់មេដឹកនាំពួកគេ បន្ទាប់ពីមានវិបត្តិជាបន្តបន្ទាប់ ចាប់តាំងពីការចូលកាន់តំណែងក្នុងខែធ្នូ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាដែលរុស្ស៊ីផ្អាកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុបរយៈពេល ៣ ថ្ងៃនៅចុងខែនេះ តាមរយៈបំពង់បង្ហូរប្រេងដ៏សំខាន់ Nord Stream 1 របស់ខ្លួនចូលទៅក្នុងតំបន់ ។
បើយោងតាមការស្ទង់មតិដោយវិទ្យាស្ថាន Insa ឲ្យកាសែត Bild am Sonntag បានឲ្យដឹងថា មានតែ ២៥ ភាគរយប៉ុណ្ណោះនៃជនជាតិអាល្លឺម៉ង់ជឿជាក់ថា គណបក្សសង្គមប្រជាធិបតេយ្យរបស់លោក Olaf Scholz កំពុងបំពេញការងាររបស់គាត់បានល្អ ពោលធ្លាក់ចុះពី ៤៦ ភាគរយនៅក្នុងខែមីនា ។
ផ្ទុយទៅវិញ ៦២ ភាគរយនៃជនជាតិអាល្លឺម៉ង់គិតថា លោក Scholz ដែលធ្លាប់ជាឧបនាយករដ្ឋមន្ត្រីក្រោមមេដឹកនាំអភិរក្សនិយមជើងចាស់លោកស្រី Angela Merkel កំពុងធ្វើការងាររបស់គាត់កាន់តែយ៉ាប់ទៅៗ ពោលជាចំនួនកំណត់ត្រាអាក្រក់បំផុត បើធៀបនឹង ៣៩ ភាគរយនៅក្នុងខែមីនា ។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចមក លោក Olaf Scholz ជួបបញ្ហាជាច្រើន ជាពិសេសគឺការដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន វិបត្តិថាមពល ការកើនឡើងអតិផរណា និងគ្រោះរាំងស្ងួតជាដើម ដែលទាំងអស់នេះបានរុញច្រានសេដ្ឋកិច្ចប្រទេសដ៏ធំបំផុតមួយរបស់អឺរ៉ុបឈានទៅរកវិបត្តិសេដ្ឋកិច្ច ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ លោក Joe Biden ពិភាក្សារឿងសំខាន់ចំនួន ២ ជាមួយមេដឹកនាំអឺរ៉ុប ៣ រូប
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


