ព័ត៌មានអន្ដរជាតិ
លោក Joe Biden ពិភាក្សារឿងសំខាន់ចំនួន ២ ជាមួយមេដឹកនាំអឺរ៉ុប ៣ រូប
សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពិភាក្សាអំពីស្ថានភាពនៅប្រទេសអ៊ុយក្រែនជាមួយមេដឹកនាំអឺរ៉ុប ៣ រូបមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ។

លោក Biden បាននិយាយតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី Boris Johnson លោកប្រធានាធិបតី Emmanuel Macron និងលោកអធិការបតី Olaf Scholz ស្ដីអំពីបច្ចុប្បន្នភាពនៅអ៊ុយក្រែន ក៏ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ក្នុងការពិភាក្សានោះ មេដឹកនាំទាំង ៤ បានអះអាងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយក៏បានពិភាក្សាអំពីការចរចាជាបន្តទៀតជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ” ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “មេដឹកនាំទាំងនោះក៏បានពិភាក្សាអំពីស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya រួមទាំងតម្រូវការដើម្បីចៀសវាងប្រតិបត្តិការយោធានៅជិតរោងចក្រ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ជាក់អំពីស្ថានភាពនៃប្រព័ន្ធសុវត្ថិភាពរបស់រោងចក្រ” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ៦ ខែហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Xi Jinping សុំឲ្យប្រធានាធិបតី អាមេរិក រារាំងលោកស្រី Pelosi មកតៃវ៉ាន់ តែលោក Biden បដិសេធ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


