Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិកសភាអាមេរិក ម្នាក់ទៀត ធ្វើទស្សនកិច្ច កោះតៃវ៉ាន់ (មានវីដេអូ)

បានផុស

នៅ

សមាជិកសភាអាមេរិកម្នាក់ទៀត បានទៅដល់ទីក្រុងតៃប៉ិ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៥ខែសីហា ដែលសម្គាល់ជាដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីអាមេរិកទៅកាន់កោះតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើដំណើរមុនគេកាលពីដើមខែនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលក្រុង​ប៉េកាំង​និយាយ​ថា ​ការ​ធ្វើ​ដំណើរបែប​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ចិន ​និង​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុម​ផ្តាច់ខ្លួន។

ក្រសួងការបរទេសតៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ភ្ញៀវសំខាន់ៗ” នឹងមកដល់ទីក្រុងតៃប៉ិ តាមយន្តហោះដឹកជញ្ជូនយោធាអាមេរិក។

ស្របពេលជាមួយគ្នានោះ ផលិតករទូរទស្សន៍ Fox News បានកំណត់អត្តសញ្ញាណមន្ត្រីអាមេរិក ដែលធ្វើទស្សនកិច្ចតៃវ៉ាន់នេះ ថាមានឈ្មោះ Marsha Blackburn ជាសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Tennessee។

សារព័ត៌មាន CNA បានផ្សាយថា បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Songshan, មន្ត្រីអាមេរិកនឹងជួបជាមួយប្រធានាធិបតីលោកស្រី Tsai Ing-wen នៅថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Blackburn គឺជាដំណើរ​លើក​ទី​បួន​របស់​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ ចាប់​តាំង​ពី​ដើម​ខែ​សីហា​មក និង​ជា​ដំណើរ​លើក​ទី​បី​របស់​សមាជិក​សភា។

ក្រោយ​លោកស្រី Pelosi ធ្វើដំណើរ​ទស្សនកិច្ចកោះតៃវ៉ាន់បានមួយសប្តាហ៍, ​គណៈប្រតិភូនៃសភា​ទាំង២ ក៏បានទៅធ្វើទស្សនកិច្ចទីក្រុងតៃប៉ិផងដែរ។ កាលពីដើមសប្តាហ៍នេះ អភិបាលរដ្ឋ Indiana លោក Eric Holcomb ក៏បានធ្វើដំណើរទៅទីក្រុងតៃប៉ិផងដែរ នៅក្នុងអ្វីដែលកាសែត Global Times របស់ចិនហៅថាជា “និន្នាការបំពុលឲ្យមានភាពតានតឹងកើនឡើងខ្លាំងនៅក្នុងច្រកសមុទ្រតៃវ៉ាន់”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន គំរាមបាញ់ទម្លាក់យន្តហោះ ដឹកប្រធានសភា អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម