ព័ត៌មានអន្ដរជាតិ
ប្រព័ន្ធឃោសនាក្រុងប៉េកាំង គំរាមថា ចិនអាចបាញ់ទម្លាក់យន្តហោះ ដឹកប្រធានសភា អាមេរិក (មានវីដេអូ)
ប្រព័ន្ធឃោសនាឈានមុខគេ សម្រាប់រដ្ឋាភិបាលចិនបានព្រមានថា យោធារបស់ចិនអាចវាយប្រហារយន្តហោះដែលដឹកប្រធានសភាអាមេរិក Nancy Pelosi ប្រសិនបើត្រូវបានអមដោយយន្តហោះចម្បាំងអាមេរិក មកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់មែន។

លោកស្រី Pelosi បានចាកចេញកាលពីថ្ងៃសុក្រទី២៩ខែកក្កដា សម្រាប់ដំណើរទស្សនកិច្ចមួយ ដែលអាចរួមបញ្ចូលទាំងការឈប់សំចតដ៏ចម្រូងចម្រាសនៅកោះតៃវ៉ាន់ ដែលជាចំណុចក្តៅនៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ផងដែរ។
ក្នុងការបង្ហោះ Twitter, លោក Hu Xijin អ្នកអត្ថាធិប្បាយនៅកាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋចិន បានសរសេរថា “ប្រសិនបើយន្តហោះចម្បាំងអាមេរិក អមយន្តហោះរបស់លោកស្រី Pelosi ចូលទៅក្នុងកោះតៃវ៉ាន់មែន នោះគឺជាការលុកលុយហើយ។ កងទ័ពរំដោះប្រជាជនចិន មានសិទ្ធិប្រើកម្លាំងបណ្តេញយន្តហោះរបស់លោកស្រី Pelosi និងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក រួមទាំងការបាញ់ព្រមាន និងបង្កើតចលនាយុទ្ធសាស្ត្រនៃការរារាំងផងដែរ”។ លោក Hu បានបន្ថែមថា “ប្រសិនបើធ្វើបែបនេះហើយនៅតែគ្មានប្រសិទ្ធភាពនោះ ចិន នឹងបាញ់ទម្លាក់យន្តហោះទាំងនោះតែម្តង”។
ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការរបស់លោកស្រី Pelosi មិនទាន់បញ្ជាក់ថាតើការធ្វើដំណើររបស់ប្រធានសភារូបនេះ នឹងរួមបញ្ចូលទាំងការបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដែរឬក៏អត់នោះទេ។

ឆ្លើយតបទៅនឹងកំហឹងកាន់តែពុះកញ្ជ្រោលឡើងនៅក្នុងប្រទេសចិន ចំពោះលទ្ធភាពដែលលោកស្រី Pelosi ឈានជើងចូលតៃវ៉ាន់, អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បាននិយាយថា “គ្មានហេតុផលសម្រាប់រឿងបែបនោះកើតឡើងទេ ហើយក៏គ្មានរឿងដែលបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងដែរ។ គ្មានហេតុផលសម្រាប់រឿងនោះឡើយ ព្រោះមិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់អាមេរិក ដែលគោរពគោលការណ៍ចិនតែមួយនោះទេ”។
គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងតៃវ៉ាន់ បានកើនឡើងខ្ពស់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយចិនចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ កងទ័ពចិន ប្រកាស ត្រៀមខ្លួនធ្វើសង្គ្រាម រួចរាល់ហើយ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥៣ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ៣៨ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


