ជីវិតកម្សាន្ដ
លីម តិចម៉េង ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ បានរកឃើញម្ចាស់ជ័យលាភីដែលឈ្នះពានរង្វាន់ គឺកំលោះតូច លីម តិចម៉េង មកពីដែនដីខេត្តកំពង់ចាម។

ជាមួយគ្នានៃដំណឹងដំណឹងដ៏រំភើបរីករាយនេះដែរ ភ្លាមៗនោះគេឃើញមានទស្សនិកជន និងអ្នកគាំទ្រ តិចម៉េង យ៉ាងច្រើនលើសលប់បានសម្តែងការចូលរួមអបអរសារទរដល់កំលោះតូចរូបនេះ។ នៅក្នុងនោះដែរម្ចាស់ជ័យលាភី លីម តិចម៉េង ក៏ទទួលបានការសរសើរមិនដាច់ពីមាត់ជុំវិញទេពកោសល្យ និងសមត្ថភាពសិល្ប:ដែលអំណោយផលពីធម្មជាតិ។
បន្ទាប់ពីក្លាយជាម្ចាស់ពាន និងកំពុងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីមហាជនទូទៅ ព្រមទាំងទទួលបានការសារទរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នេះដែរ ពេលនេះកំលោះសង្ហា លីម តិចម៉េង បានថ្លែងអរគុណយ៉ាងខ្លាំងជួនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

ខ្លឹមសាររបស់ម្ចាស់ជ័យលាភី លីម តិចម៉េង បានលើកឡើងថា “ខ្ញុំបាទសូមថ្លែងអំណរគុណដល់សម្តេចពុក សម្តេចម៉ែ ដែលបានផ្តល់ដំបូលសន្តិភាពដល់កូនចៅ” “គោរពអរគុណសម្តេចតា ដែលបានផ្តល់ដំបូលសន្តិភាព និងឱកាសដល់កូនចៅគ្រប់ៗគ្នា រួមទាំងខ្ញុំបាទ ចៅនឹងចងចាំគុណបំណាច់មួយនេះជារៀងរហូត ។
ក្នុងនោះ តិចម៉េង ក៏អរគុណដល់កម្មវិធីទាំងមូលក្នុងការផ្តល់ឱកាសមួយនេះដល់រូបគេផងដែរ។ លោកបន្តថា អរគុណបងៗគណ:កម្មការទាំង៤នាក់ លោកគ្រូភ្លេង និងក្រុមការងារទាំងអស់សម្រាប់ការខំប្រឹងកន្លងមក បងប្អូនជនរួមជាតិទាំងអស់ដែលបានគាំទ្រសិល្បៈក្នុងស្រុក ជាពិសេសគឺកាស្រលាញ់គាំទ្ររូបខ្ញុំរហូតមក ។ ម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក លីម តិចម៉េង បានបន្ថែមថា ទៅថ្ងៃមុខសង្ឃឹមថា បងប្អូនទាំងអស់គ្នានឹងនៅតែបន្តគាំទ្រខ្ញុំបាទ និងបងប្អូនសិល្បៈទាំងអស់ដែលកំពុងមានសមត្ថភាពដើម្បីលើកស្ទួយជាតិយើង។

សូមបញ្ជាក់ដែរថា ក្រោយការប្រកាសលទ្ធផលរកឃើញអ្នកឈ្នះកាលពីយប់មិញ សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអសារទរចំពោះបេក្ខជន លីម តិចម៉េង ដែលក្លាយជាម្ចាស់ពានក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៤ផងដែ រ។
យោងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «សូមអបអរសារទរចៅ លីម តិចម៉េង ទីបំផុតជោគជ័យត្រូវបានទៅលើអ្នកឈ្នះ»។ នៅក្នុងនោះដែរចំពោះម្មវិធីវគ្គផ្តាច់ព្រ័ត្រនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាដល់TOP 4 ក្នុងម្នាក់ៗនូវទឹកប្រាក់ចំនួន៦លានរៀលផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


