ព័ត៌មានជាតិ
អភិបាលក្រុងបាវិតដឹកនាំមន្ត្រីក្រោមឱវាទ និងព្រះសង្ឃ ដាំកូនឈើតាមបណ្តោយផ្លូវចូលទីវត្តអារាម
ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីសាលាក្រុងបាវិតរួមនិងព្រះចៅអធិការវត្តតាពៅ បានរៀបចំពិធីដាំកូនឈើប្រភេទផ្កាហ្វីលីបចំនួន៥០ដើមតាមបណ្តោយផ្លូវចូលទៅវត្តតាពៅ ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានឲ្យដឹងថា នៅថ្ងៃនេះរដ្ឋបាលក្រុងបានធ្វើដាំកូនឈើ នៅបណ្ដោយផ្លូវមុខវត្តតាពៅចំនួន៥០ ដើម (ប្រភេទផ្កា ហ្វីលីប) ក្រោមការដឹកនាំ លោក លឹម សៀងហេង អភិបាលនៃគណៈអភិបាលក្រុងបាវិត ព្រមទាំងមានការចូលរួមពី ព្រះចៅចៅអធិការវត្តតាពៅ លោកអភិបាលរងក្រុងបាវិត លោកអធិការនគរបាលក្រុង លោកប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការសាលាក្រុងបាវិត លោកគ្រូលោកតាអាចារ្យវត្តតាពៅ លោកមេភូមិ អនុភូមិតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ក្នុងបំណងដើម្បីលំអសោភណ្ឌភាពស្រស់បំព្រងនៅតាមបណ្តោយផ្លូវចូលទៅកាន់ទីវត្ត។

ប្រភពដដែលបានបន្តថា នេះពុំមែនជាលើកដំបូងនោះទេពីព្រោះថា នាពេលកន្លងមករដ្ឋបាលក្រុងក៏ធ្លាប់បានធ្វើការដាំកូនឈើជាច្រើនផងដែរ មានប្រភេទកូន គ្រញូង ធ្នង់ លឿងរាជ ហើយជាងនេះទៅទៀតក្រុងបាវិតក៏មានសួនអាពាហ៍ពិពាហ៍មួយផងដែរ ដែលជាកន្លែងសម្រាប់ឲ្យគូស្វាមីភរិយាថ្មីធ្វើការដាំកូនឈើទុកជាអនុស្សាវរីយ៍ផងដែរ៕
ដោយ ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


