សន្តិសុខសង្គម
លោក ទៀ សីហា ទាត់ចោលសំណើបន្តជួបជុំរបស់បក្សLDP ហើយព្រមានចាត់វិធានការនៅយប់នេះ បើមិនរំសាយ
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានទាត់ចោលលិខិតជូនដំណឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលចង់បន្តការជួបជុំប្រមូលផ្តុំរហូតដល់ដាច់ខែកញ្ញា ឆ្នាំ២០២២។ ក្រៅពីទាត់ចោល លោកថែមទាំងព្រមានទៀតថា អាជ្ញាធរខេត្តសៀមរាប នឹងចាត់វិធានការទៅតាមច្បាប់ បើសិនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនរំសាយការជួបជុំតាមបញ្ជារបស់អាជ្ញាធរទេនោះ។

លោក ទៀ សីហា បានអះអាងប្រាប់«កម្ពុជាថ្មី»បែបនេះ៖ «ការជូនដំណឹងទៅឃុំ ដោយមិនបានដាក់មកស្រុកឬខេត្តនោះទេ។ ហើយលិខិតនេះ គឺមុនអាជ្ញាធរបានចុះទៅពិនិត្យទីតាំងជាក់ស្តែង ហេតុនេះ យើងមិនអនុញាតការប្រមូលផ្តុំនេះជាដាច់ខាត យើងនឹងបន្តអនុវត្តតាមនីតិវិធី នាថ្ងៃទី៣០ខែសីហា ម៉ោង ២៤:០០នេះ»។
ការអះអាង និងការព្រមានរបស់អភិបាលខេត្តសៀមរាបនេះ ជាការឆ្លើយតបទៅនឹងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)របស់លោក ខឹម វាសនា ប្រចាំខេត្តសៀមរាប ដែលបានជូនដំណឹងទៅអាជ្ញាធរសៀមរាបពីគម្រោងជួបជុំសមាជិកបក្សរបស់ខ្លួន នឹងត្រូវបន្តរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២។ លិខិតនេះ តំណាងគណបក្ស LDP ប្រចាំខេត្តសៀមរាបនេះ ដាក់ជូនទៅកាន់អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានលើកឡើងនៅក្នុងលិខិតនោះថា ការជួបជុំនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺបានសហការយ៉ាងជាប់លាប់ជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលឃុំត្បែង ដើម្បីជ្រាបជាដំណឹង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងបានអនុញ្ញាតឱ្យសមត្ថកិច្ចអាចចេញចូល ដើម្បីត្រួតពិនិត្យក្នុងបរិវេណទីតាំងជួបជុំរាល់ពេលវេលា។
សម្រាប់ការជួបជុំនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអះអាងថា បានរៀបចំរក្សាសណ្តាប់ធ្នាប់យ៉ាងមានរបៀបរៀបរយ ហើយរក្សាអនាម័យបានល្អ និងបានអនុវត្តតាមវិធានការចុងក្រោយរបស់ក្រសួងសុខាភិបាលអំពីការការពារពីការឆ្លងជំងឺកូវីដ១៩។ ចំពោះសំណង់នានាក្នុងបរិវេណចម្ការដែលជាកម្មសិទ្ធិស្របច្បាប់ គឺគ្រាន់តែជាសំណង់ស្រាលសម្រាប់សម្រាកក្នុងរយៈពេលខ្លី ពុំមែនជាសំណង់រឹងមាំឡើយ។ រីឯ រយៈពេលនៃការជួបជុំរបស់គណបក្សក្នុងបរិវេណចម្ការនេះ បានបញ្ជាក់ច្បាស់លាស់ក្នុងលិខិតជូនដំណឹងទៅរដ្ឋបាលឃុំតែងរួចរាល់ហើយ គឺនឹងបញ្ចប់នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២។

លិខិតដដែលនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបញ្ជាក់ថា ខ្លួន គឺជាគណបក្សនយោបាយស្របច្បាប់ មានប្រកាសទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ ដូច្នេះ ការជួបជុំសមាជិករបស់គណបក្សដែលបានធ្វើមកនេះ ពុំមានអ្វីដែលផ្ទុយនឹង ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាឡើយ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


