ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រងផ្ទាល់ខ្លួន Aum ទម្លាយប្រាក់ខែលើកដំបូង និងធ្លាប់ធ្វើឲ្យតារាពីររូប ល្បីល្បាញសព្វថ្ងៃ
នាយ A Supachai បានប្រាប់ពីប្រវត្តិនៃការក្លាយខ្លួនជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Aum Patcharapa និងតារាផ្សេងទៀត ព្រមទាំងទម្លាយពីប្រាក់ខែដែលតារាជួរមុខរូបនេះ បានផ្ដល់ឲ្យគាត់ផងដែរ។

មុនក្លាយជាតារាល្បីក្នុងវិស័យសិល្បៈ A-Supachai Sriwichit ដែលទើបចេញពីកម្មវិធីនៅប៉ុស្តិ៍ GMM 25 បានបើកចំហអំពីការក្លាយជាអ្នកគ្រប់គ្រងរបស់កំពូលតារាស្រី Aum Patcharapa ថា Aum ជាសិស្សរៀននៅសកលវិទ្យាល័យ Rangsit។ នៅពេលនោះ Aum ចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈ ហើយនាងបានឃើញ លោកអត់ការងារធ្វើ ព្រោះទើបតែរៀនចប់។ ពេលនោះ Aum ប្រាប់ឲ្យគាត់ក្លាយជាអ្នកគ្រប់គ្រង ហើយបានសួរថា តើយកប្រាក់ខែប៉ុន្មាន? នៅពេលនោះនាងបានផ្តល់ប្រាក់ខែចំនួន ៨ ពាន់បាត ហើយ Aum បានផ្តល់គំនិតថា Supachai អាចធ្វើជាអ្នកគ្រប់គ្រងឲ្យតារាដទៃទៀតបាន។ ដូច្នេះ លោកក៏បានទៅធ្វើជាអ្នកគ្រប់គ្រងឲ្យតារាសម្ដែងប្រុស Po, Nattawut, Weir, Note Watcharabul, Bebe, Kan the Star, Angie Hatting ជាដើម។

អ្នកគ្រប់គ្រងរូបនេះក៏បានបន្ថែមទៀតថា វិធីសាស្រ្តនៃការជ្រើសរើសយកអ្នកណា គឺត្រូវមានភាពស្មោះត្រង់ និងមានព្រំដែនខ្លះសម្រាប់គ្រប់គ្នា។ ខណៈពេលនោះតារាសម្ដែង Weir ក៏បានណែនាំ Nadech ឲ្យលោកបានស្គាល់ផងដែរ។ យ៉ាងណាមិញ ក្នុងនាមជាអ្នកគ្រប់គ្រង លោកថាត្រូវតែធ្វើគ្រប់ផ្នែកឲ្យមានសមត្ថភាពខ្លាំង ដូច Weir និង Nadech ទទួលបានមកដល់ពេលនេះ នោះគឺភាពល្បីល្បាញដែលពួកគេខំប្រឹង។ តារាភេទទី៣រូបនេះ ក៏និយាយទាំងសប្បាយចិត្តថា សប្បាយចិត្តខ្លាំងណាស់ ដែលអាចបង្កើតសុភមង្គលដល់មនុស្សគ្រប់គ្នា ឲ្យល្បីល្បាញមកដល់ថ្ងៃនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kwan បញ្ចេញឃ្លិបសិចស៊ី លុបបំបាត់ព័ត៌មានចចាមអារ៉ាមថានាងស្លាប់
ចុចអាន៖កម្រឃើញ! Pancake បង្ហាញទិដ្ឋភាពជីវិតស្ត្រីមេផ្ទះ ចាំញ៉ាំបាយជាមួយស្វាមី (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន