ព័ត៌មានជាតិ
លោកស្រី បាន ស្រីមុំ ៖ ហេតុអ្វីអ្នកនយោបាយ ព្រហ្មស្នា បង្កលក្ខណៈធ្វើឲ្យក្រុមគ្រួសារគេបែកបាក់គ្នា ក្មេងល្អ ក្លាយជាក្មេងព្រហើន រមើលគុណចំពោះ ឪពុកម្តាយ
ប៉ៃលិន ៖ រឿងរ៉ាវទឹកលេចពិភពលោក រួមទាំងកម្ពុជា របស់លោក ខឹម វាសនា(ព្រហ្មស្នា) ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្នុង និងក្រៅប្រទេស នាំគ្នាមកប្រមូលផ្តុំគ្នា នៅដីចំការម្រេច របស់លោក ខឹម វាសនា ស្ថិតនៅភ្នំគូលែន ខេត្តសៀមរាប ដោយសារតែការទស្សទាយមិនមែនជាការពិត។ ចំពោះរឿងរ៉ាវខាងលើនេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ រួមទាំងថ្នាក់ដឹកនាំមួយចំនួន ហួសចិត្ត បានបញ្ចេញនូវពាក្យសំដី ដែលជាក្តីកង្វល់លើបណ្តាញសង្គមហ្វេសបុក។

ជាក់ស្តែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ យោងតាមផេកហ្វេសបុកផ្លូវការរបស់SreyMom Ban ដែលគេស្គាល់ថា ជាអភិបាលខេត្តប៉ៃលិន បានរៀបរាប់ពីអារម្មណ៍ហត់នឿយ ដោយឃើញសកម្មភាព ជាច្រើន ធ្វើអោយធុញថប់ក្នុងចិត្ត ដោយទី១.ឃើញសម្រែកដង្ហើយហៅកូន ចៅចេញពី ចំការព្រហ្មស្នា ទី២. ឃើញកូន ចៅ ត្រូវមន្តអាគមន៍ ចេញមកតបស្នង ដោយប្រើពាក្យសំដី ព្រហើន រមើលគុណចំពោះ ឪពុកម្តាយ តា យាយ ដែលលោក ខំចិញ្ចើមតាំងពី បាតជើងក្រហម លោកបារម្ភ ពីសេចក្តីសុខទុក្ខកូនចៅ។

ខ្ញុំគិតហើយគិតទៀតនៅតែមិនយល់ ធម្មតាយើងជាអ្នកនយោបាយ មុននិងយើងធ្វើអ្វីមួយ គឺតែងតែ គិតគូរពីប្រយោជន៍ប្រជាជន ជាចម្បង ហេតុអី អ្នកនយោបាយ ព្រហ្មស្នា បង្កលក្ខណៈ ធ្វើអោយ ក្រុមគ្រួសារព្រាត់ប្រាស់បែកបាក់គ្នា ក្មេងល្អ មានចំពោះដឹង ក្លាយជាក្មេង ព្រហើន ម្តាយ បង្ហូរទឹកភ្នែកចេញជាឈាម ខ្ញុំយល់អារម្មណ៍ ម្តាយ ឪពុកគ្រប់រូប ពិតជាឈឺចាប់ណាស់។ និងទី៣. ខ្ញុំឃើញបុគ្គលមួយ សំដែង បោកទឹកចិត្ត អ្នកមានគុណ ដើម្បីយកផលប្រយោជន៍ ហឹម ពិតជាហត់ណាស់ ឈប់បានឈប់ទៅ លាក់មិនបានទេ ការពិត នៅតែការពិត ។ជាទីបញ្ចប់ នៃខ្លឹមសារលោកស្រីអភិបាលខេត្ត ក៏បានសរសេរថា«សុំសម្រាកមួយថ្ងៃព្រោះហត់និងឃើញការបោកប្រាស់បែបនេះ ចូលរួមសាងអំពើល្អទាំងអស់គ្នា»ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅថ្មីនេះ មានចលនាបំផុសបំផុលមនុស្ស ឲ្យទៅស្នាក់នៅជុំគ្នានៅដីចម្ការរបស់ លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការសាបព្រោះពាក្យចចាមអារ៉ាម មានគ្រោះរញ្ជួយដី និងទឹកលិចលង់ពិភពលោកជាដើម។ ប្រជាពលរដ្ឋមានជំនឿ ដែលបានទៅប្រមូលផ្តុំត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ១ម៉ឺននាក់។ ប្រជាពលរដ្ឋដែលទៅទីនោះ ខ្លះទៅទាំងគ្រួសារ គ្រួសារខ្លះទៅស្វាមី គ្រួសារខ្លះទៅតែភរិយា ដោយបានប្រមូលទ្រព្យសម្បត្តិទៅជាមួយផងដែរ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ










-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


