ព័ត៌មានអន្ដរជាតិ
អតីតមេបញ្ជាការណាតូសរសើរលោក ពូទីន ធ្វើការងាររារាំង អាមេរិក បានយ៉ាងល្អលើជម្លោះនៅ អ៊ុយក្រែន
អតីតមេបញ្ជាការសម្ព័ន្ធមិត្តកំពូលអង្គការណាតូ និងជាកងទ័ពអាកាសចូលនិវត្តន៍របស់អាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានធ្វើ “ការងារយ៉ាងល្អ” ក្នុងការរារាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូពីសកម្មភាពដោយផ្ទាល់ក្នុងជម្លោះបច្ចុប្បន្នរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ។
លោកឧត្តមសេនីយ Philip Breedlove បានប្រាប់កិច្ចពិភាក្សារបស់ក្រុមប្រឹក្សាអាត្លង់ទិកថា “សកម្មភាពរបស់អាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់យើងលើបញ្ហាអ៊ុយក្រែនត្រូវបានរុស្ស៊ីរារាំង ហើយលោក ពូទីន បានធ្វើការងារដ៏ល្អសម្រាប់ការរារាំងនេះ” ។
លោក Breedlove ក៏បាននិយាយផងដែរថា លោក ពូទីន និងមេដឹកនាំរុស្ស៊ីផ្សេងទៀតសង្ឃឹមថា រដូវរងាខាងមុខនឹងនាំឲ្យមានវិបត្តិថាមពលនៅអឺរ៉ុបខាងលិច ដោយសារតែការហាមឃាត់លើការទិញ ក៏ដូចជាការនាំចេញថាមពលរបស់រុស្ស៊ី ដូច្នេះបញ្ហានេះប្រជាជនអឺរ៉ុបនឹងធ្វើការប្រឆាំងរដ្ឋាភិបាលរបស់ពួកគេដែលគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី ។
ជាចុងក្រោយលោក Breedlove បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលដែលគាត់កាន់តំណែងជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុបពីឆ្នាំ ២០១៣ ដល់ ២០១៦, ប្រធានាធិបតីលោក Barack Obama និងរដ្ឋបាលរបស់គាត់បានបដិសេធមិនឲ្យរុស្ស៊ីរារាំងដល់ការគាំទ្រអ៊ុយក្រែននោះទេ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រជាជននៅតំបន់ Crimea ឲ្យចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ ២០១៤ ក្រោយរដ្ឋប្រហារគាំទ្រដោយអាមេរិក និង EU នៅទីក្រុងកៀវ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វិមានក្រឹមឡាំង បញ្ជាក់ពេលវេលាដែលលោក ពូទីន ចុះទៅតំបន់ Donbass
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


