ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង បញ្ជាក់ពេលវេលាដែលលោក ពូទីន ចុះទៅតំបន់ Donbass
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៧ នៅទីក្រុង Vladivostok ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងចុះទៅតំបន់ Donbass នៅពេលដែលពេលវេលាល្អណាមួយមកដល់ ។

លោក ពូទីន បាននិយាយថា លោកបានអនុញ្ញាតឲ្យចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីការពារប្រជាជនតំបន់ Donbass ដែលកំពុងប្រឈមមុខនឹងការប្រល័យពូជសាសន៍ដែលប្រព្រឹត្តដោយទីក្រុងកៀវអស់រយៈពេល ៨ ឆ្នាំមកហើយ ។ ប្រតិបត្តិការនេះបានចាប់ផ្តើម បន្ទាប់ពីទីក្រុងកៀវបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៨ ឆ្នាំ ។
លោក ពូទីន បាននិយាយកាលពីសប្ដាហ៍មុនថា “ប្រជាជននៃសាធារណរដ្ឋប្រជាមានិត Donetsk, Lugansk និងតំបន់ Crimea មិនចង់ទទួលយកលទ្ធផលនៃរដ្ឋប្រហារឆ្នាំ ២០១៤ របស់ទីក្រុងកៀវនោះទេ បន្ទាប់សង្រ្គាមមួយត្រូវបានចាប់ផ្តើមប្រឆាំងនឹងពួកគេ ហើយបានបន្តអស់រយៈពេល ៨ ឆ្នាំ” ។

លោក ពូទីន បញ្ជាក់ថា “ភារកិច្ច ក៏ដូចជាបេសកកម្មរបស់កងទ័ពយើង និងកងជីវពល Donbass គឺដើម្បីបញ្ចប់សង្រ្គាមនេះ ជាពិសេសសំដៅការពារប្រជាជន ការពារប្រទេសរុស្ស៊ីខ្លួនឯង ពីព្រោះបច្ចុប្បន្ននេះក្រុមប្រឆាំងរុស្ស៊ីបានចាប់ផ្តើមបង្កើតឡើងនៅលើទឹកដីអ៊ុយក្រែន ដែលគំរាមកំហែងដល់ប្រទេសរបស់យើង ដូច្នេះហើយទើបវីរបុរសរបស់រុស្ស៊ីកំពុងប្រយុទ្ធនៅទីនោះដើម្បីការពារទាំងប្រជាជន Donbass និងរុស្ស៊ីខ្លួនឯង” ។
គួររំឭកថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ពោលរយៈពេល ២ ថ្ងៃ បន្ទាប់ពីបានទទួលស្គាល់ឯករាជ្យ និងអធិបតេយ្យភាពនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាតំបន់ Donbass រួមទាំងការស្នើសុំជំនួយយោធាពីសំណាក់តំបន់ទាំងនេះជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន ថា ក្រុមភេរវកររបស់ អ៊ុយក្រែន ត្រូវតែទទួលខុសត្រូវសោកនាដកម្មនៅ Donbass
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


