ព័ត៌មានជាតិ
កម្ពុជាជោគជ័យ កាត់បន្ថយការឈឺ និងស្លាប់ដែលបណ្ដាលមកពីជំងឺឆ្លង
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកឡើងថា កម្ពុជាជោគជ័យ កាត់បន្ថយការឈឺ និងស្លាប់ដែលបណ្ដាលមកពីជំងឺឆ្លង ដោយតួលេខចំនួនអ្នកជំងឺបានថយចុះជាលំដាប់ គួរឱ្យកត់សម្គាល់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នាព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងម៉ឺងម៉ាត់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា បានទប់ស្កាត់ការចម្លងរាតត្បាតនៃកូវីដ-១៩ ក្នុងសហគមន៍ ដោយគ្មានការដាក់ប្រទេសក្នុងគ្រាអាសន្ន គ្មានការបិទជាតំបន់ ឬប្រទេសទាំងមូល គ្មានករណីស្លាប់បុគ្គលិកសុខាភិបាលជួរមុខ ចាប់តាំងពីការរកឃើញនៃការរាតត្បាតនៃកូវីដ-១៩ នៅប្រទេសកម្ពុជា។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍បន្ថែមថា៖ “ការសម្រេចបាននេះកើតឡើងដោយការ ចូលរួមយ៉ាងសកម្មរបស់សង្គមជាតិទាំងមូល។ ប្រទេសកម្ពុជាបានទទួលជោគជ័យ ក្នុងការកាត់បន្ថយប្រេវ៉ាឡង់នៃការចម្លងមេរោគអេដស៍ ពី០,៩% នៅឆ្នាំ ២០០៦ មកនៅ ០,៦% នៅឆ្នាំ២០២១។ តាមការប៉ាន់ស្មានក្នុងឆ្នាំ២០២១ ករណីឆ្លងថ្មីនៃមេរោគអេដស៍កើតមានលើ ប្រជាជន ១ ១០០នាក់ ឬស្មើនឹង ០,០៧% ក្នុងចំណោមប្រជាជន ដែលគ្មានផ្ទុកមេរោគអេដស៍ ១ ០០០នាក់”។

រដ្ឋលេខាធិការក្រសួងសុខាភិបាល រូបនេះ មានប្រសាសន៍បន្តថា៖ “ក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) អត្រាព្យាបាលជោគជ័យនៃជំងឺរបេងរក្សាបានខ្ពស់ជាង៩០%។ ជាក់ ស្តែងក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កម្មវីធីជាតិកំចាត់រោគរបេងសំរេចបានអត្រាព្យាបាលជោគជ័យ ៩៦% ដែលលើស ពីគោលដៅចំណុច ៩០%”។
លោកស្រី យក់ សម្បត្តិបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាកំពុងស្ថិតនៅលើមាគ៌ាវឌ្ឍនភាពឆ្ពោះទៅកាន់ការលុបបំបាត់ជំងឺគ្រុនចាញ់ នៅ ឆ្នាំ២០២៥ ពោលគឺករណីឈឺនៃជំងឺគ្រុនចាញ់បានថយចុះពី ៦២ ១៩០ ករណី នៅឆ្នាំ២០១១ មកនៅត្រឹម ២ ០០៣ ករណី នៅឆ្នាំ២០២២ (គិតត្រឹម៦ខែ)។ រីឯករណីស្លាប់ដោយជំងឺគ្រុនចាញ់បានថយចុះពី ៩៣ ករណី នៅឆ្នាំ២០១១ មកនៅ ០ ករណី ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ឆ្នាំ២០២២៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


