Connect with us

សន្តិសុខសង្គម

ទឹកទន្លេឡើង​ជន់លិច​ផ្ទះប្រជាពលរដ្ឋ​ ៦២ ខ្នង ​នៅស្រុកកំពង់លែង​​

បានផុស

នៅ

គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ២០២២នេះ ​ផ្ទះប្រជាពលរដ្ឋ ៦២ ខ្នង ស្ថិតនៅភូមិពាមខ្នងឃុំផ្លូវទូក ស្រុកកំពង់លែង ត្រូវបានទឹកទន្លេឡើងលិច ដែលផ្ទះខ្លះត្រូវលិចពាក់កណ្ដាលផ្ទះ និងផ្ទះមួយ ចំនួនទៀតលិចពី២ទៅ៤តឹក។

​លោក ប៉ាត់ គន មេឃុំផ្លូវទូកបានឱ្យដឹងថា ក្នុងហេតុការណ៍នេះប្រជាពលរដ្ឋជាម្ចាស់ផ្ទះបានលើក​ធ្នើក្នុងផ្ទះឲ្យផុតទឹកដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមេឃុំផ្លូវទូកបានបន្តឲ្យដឹងថាស្ថានភាពទឹកទន្លេពេលនេះនៅបន្តឡើងជារៀងរាល់ថ្ងៃនៅឡើយ។ ដូចនេះបើទឹកឡើងខ្លាំងទៀតនោះប្រ ជាពលរដ្ឋរងគ្រោះអាចនឹងត្រូវជម្លៀសចេញទៅ​រកទីទួល​សុវត្ថិភាព គឺវត្តថ្នល់ឈើទាល។

លោកមេឃុំសំណូមពរដល់លោកអភិបាលស្រុក និងឯកឧត្តមអភិបាលខេត្តជួយ​​ដោះស្រាយ​តម្រូវការរបស់ប្រជាពលរដ្ឋរងគ្រោះដោយក្តីអនុគ្រោះ។

ទាក់ទងនឹងករណីនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់តាមទូរសព្ទថា លោកនឹងចាត់លោក សាន់ យូ អភិបាលរងខេត្តចុះទៅពិនិត្យមើល​ជាបន្ទាន់ ដើម្បីដោះស្រាយតាមសភាពការណ៍ជាក់ស្ដែង៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម