ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់
អាជ្ញាធរខេត្តកំពង់ស្ពឺ បានក្រើនរំលឹក និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត ត្រូវប្រុងប្រយ័ត្នខ្ពស់ត្រៀមខ្លួនរកទីទួលមានសុវត្ថិភាព ដើម្បីការពារគ្រោះផ្សេងៗជាយថាហេតុ ព្រោះភ្លៀងកំពុងធ្លាក់ច្រើននៅតំបន់ខាងលើ ដូច្នេះទឹកនឹងហក់ឡើងលឿនខ្លាំង។

នៅព្រលប់ថ្ងៃអង្គារ ទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជួនដំណឹងពិសេសមួយជម្រាបជួនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ជាពិសេសអ្នកនៅតាមតំបន់ទំនាបផ្នែកខាងក្រោមស្ទឹងព្រែកត្នោត ក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅផ្នែកខាងលើមានភ្លៀងធ្លាក់ខ្លាំងវាបង្កឲ្យទឹកស្ទឹងព្រែកត្នោតហក់ឡើងលឿនអាចបង្កឲ្យមានការលិចលង់តំបន់ខ្លះជាយថាហេតុ ដែលនាំឲ្យប៉ះពាល់ដំណាំកសិកម្ម សត្វពាហនៈ មាន់ ទា ផ្ទះសម្បែង និងហេដ្ឋានរចនាសម្ព័ន្ធនានា ជាពិសេសអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតតែម្តង។


ដើម្បីធានាសុវត្ថិភាព បង្ការគ្រោះថ្នាក់ទាំងអស់នេះទាន់ពេលវេលា សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងលើ និងខាងក្រោមទ្វាទឹករលាំងជ្រៃបណ្តោយស្ទឹងព្រែកត្នោតជាពិសេសតំបន់ងាយរងគ្រោះ ត្រូវត្រៀមលក្ខណៈឲ្យរួចជាស្រេច ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកទីទួលមានសុវត្ថិភាព ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ផ្សេង ព្រោះស្ថានភាពទឹកកំពុងហក់ឡើងជាបន្តបន្ទាប់ ។

ក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ ដែលចុះប្រចាំការ និងត្រួតពិនិត្យស្ថានភាពទឹកតាមទំនប់អាងសំខាន់ៗក្នុងខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតមានការហក់ឡើងលឿនខ្លាំង ប៉ុន្តែមិនទាន់ដល់ចំណុចប្រកាសអាសន្នទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋរសនៅតាមបណ្តោយស្ទឹងព្រែកត្នោតជាពិសេសអ្នកខាងក្រោមទ្វារទឹករលាំងជ្រៃមេត្តាជ្រាប និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ពុកម៉ែមាមីងបងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈជាស្រេច និងប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់។ បើតាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក បានឲ្យដឹងថា ខេត្តកំពង់ស្ពឺនឹងទទួលរងឥទ្ធិពលព្យុះទី ១៦ ដូចបណ្ដាខេត្តដទៃផ្សេងទៀតដែរ។
ឯកឧត្តមអភិបាល បានបន្ថែមថា អាស្រ័យហេតុនេះ សូមពុកម៉ែមីងបងប្អូនមេត្តាយកចិត្តទុកដាក់ធ្វើយ៉ាងណាត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរភូមិ ឃុំ ឬប៉ុស្តិ៍រដ្ឋបាលដែលនៅជិតកន្លែងកើតហេតុឲ្យបានទាន់ពេលវេលា ដើម្បីក្រុមការងារចុះជួយសង្គ្រោះបងប្អូនដែលមានលំនៅឋាន ត្រូវជន់លិចដោយសារឥទ្ធិពលនៃព្យុះនេះជៀសវាងកើតមានគ្រោះថ្នាក់ដោយប្រការណាមួយ៕
អត្ថបទ៖ ភួង រដ្ឋា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


