Connect with us

កីឡា

ឯកសណ្ឋានក្រុមដាណឺម៉ាក រចនាពណ៌ស្រាលៗ ក្នុងន័យប្រឆាំងការរំលោភសិទ្ធិមនុស្ស របស់ម្ចាស់ផ្ទះ World Cup កាតា

បានផុស

នៅ

ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់​កីឡា ‘Hummel’ បាន​និយាយថា ឯកសណ្ឋានរបស់ក្រុមជម្រើសជាតិដាណឺម៉ាក សម្រាប់ការប្រកួត World Cup នៅប្រទេសកាតា នឹងមានការរចនាម៉ូដបែបស្រាលៗ ក្នុងន័យ​ដើម្បី​រំលេច​លើ​ការរំលោភ​សិទ្ធិមនុស្ស របស់​ប្រទេស​ម្ចាស់ផ្ទះ​កាតា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកសណ្ឋាន​ផ្លូវការ​របស់​ដា​ណឺ​ម៉ាក សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ​ ២០២២ ត្រូវបាន​បង្ហាញ ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​កីឡា Hummel ដែល​បង្ហាញ​ពី​ការ​រចនា​នេះ​គឺជា “​ការតវ៉ា​ប្រឆាំងនឹង​កាតា និង​កំណត់ត្រា​សិទ្ធិមនុស្ស​របស់ខ្លួន​”​។​

​ការប្រកួត​កំពុង​ត្រូវបាន​រៀបចំឡើង​នៅក្នុង​រដ្ឋ​ឈូង​សមុទ្រ​ក្នុង​រដូវរងា​នេះ ប៉ុន្តែ​ប្រទេស​នេះ​ត្រូវបាន​បង្ខូច​ដោយ​ការចោទប្រកាន់​ពីបទ​ធ្វើបាប​ពលករ​ចំណាកស្រុក និង​បញ្ហា​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ផងដែរ​។ ជា​លទ្ធផល មានការ​អំពាវនាវ​ឱ្យធ្វើ​ពហិការ​មិន​ចូលរួម​ការប្រកួត បើទោះជា​អ្វីៗ​នៅតែ​ឈរ​ក៏ដោយ គ្មាន​ប្រទេស​ចូលរួម​ណាមួយ​បានជ្រើសរើស​ធ្វើ​ដូច្នេះ​ទេ​។​

​ដា​ណឺ​ម៉ាក នឹង​ប្រកួត​ជាមួយ អាវ​ក្នុង​ដី​ពណ៌​ក្រហម និង​ក្រៅ​ដី​អាវ​ពណ៌​ស ដោយ​មិនឃើញ​និមិត្តសញ្ញា​ច្បាស់ៗ​ឡើយ ដែល Hummel អះអាងថា គឺ​ដោយសារតែ​ការពិត​ដែល​ក្រុមហ៊ុន​សម្លៀកបំពាក់​កីឡា​មួយ​នេះ​ប្រាថ្នា “​មិន​ចង់ឱ្យ​មើលឃើញ​” និមិត្តសញ្ញា និង​ឈ្មោះ នៅក្នុង​ព្រឹត្តិការណ៍​នោះ​។​

​ឈុត​ទី​ ៣ របស់ Danes នឹងមាន​ពណ៌​ខ្មៅ​ទាំងអស់ នៅក្នុង​អ្វីដែល Hummel ពិពណ៌នា​ថា​ជា ‘​ពណ៌​នៃ​ការ​កាន់ទុក្ខ​’ ដើម្បី​គោរព​ដល់​កម្មករ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត ខណៈពេលដែល​កំពុង​សាងសង់​កីឡដ្ឋាន​មួយចំនួន​ដែល​សម្រាប់​បម្រើ​ដល់​ការរៀបចំ​ការប្រកួត​។​

​ការប្រកួត World Cup ចាប់ផ្តើម​នៅ​ថ្ងៃទី ​២០ ខែវិច្ឆិកា ជាមួយនឹង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​ ១៨ ខែធ្នូ​។​

​ក្រៅពី​ភាពចម្រូងចម្រាស​ដែល​បាន​រាយការណ៍​ក្នុងប្រទេស​ម្ចាស់ផ្ទះ ការប្រកួត​ក៏បាន​ទទួលរង​នូវ​ការខឹង​សម្បារ​ចំពោះ​ពេលវេលា​ប្រកួត ដែលជា​លើកដំបូង​នឹងធ្វើ​ឡើង​ចំ​អំឡុង​រដូវរងា​អឺរ៉ុប ដែល​រំខាន​ដល់​លី​គ​បាល់ទាត់​ក្នុងស្រុក​ជុំវិញ​ពិភពលោក​។​

​ដា​ណឺ​ម៉ាក ត្រូវបាន​ចាប់ឆ្នោត​ក្នុង​ពូ​ល D ហើយនឹង​ចាប់ផ្តើម​ការប្រកួត​រប​ស់​ពួកគេ​ទល់នឹង​ទុយ​នេ​ស៊ី មុនពេល​ប៉ះ​បារាំង និង​បន្ទាប់មក​អូស្ត្រាលី​៕

​ប្រភព​៖ eurosport.com

​អត្ថបទ​៖ មន្នី​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២០ នាទីutes មុន

គោរៈ​ ច័ន្ទរាជ្យ​ តាំង​ចិត្ត​ដណ្ដើម​ខ្សែក្រវាត់​ឲ្យ​បាន​ជូន​ប្រជាជន និង​វីរៈកងទ័ព​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​​​សាលក្រម​​​​សំណុំរឿង​ចោទ «ថាក់​ស៊ីន» ​​កុហក​ថា​មានជំងឺ​ នឹងត្រូវ​ប្រកាស​នៅថ្ងៃទី​៩កញ្ញា​​

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានី​ ផ្តល់​ជូន​ចង្ក្រាន​ហ្គាស​ធុន​តូច​និងកំប៉ុងហ្គាសរាប់ពាន់កំប៉ុង ដល់វីរកងទ័ពជួរមុខស្រុកអន្លង់វែង ខេត្ដឧត្ដមានជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង សួរ ស្នើ​ប្រទេសអូស្ត្រាលី​ពង្រីកវិសាលភាព​​បណ្ដុះបណ្ដាលជំនាញ​គ្រឿង​ម៉ាស៊ីន​រថយន្តអគ្គិសនី និងជំនាញបច្ចេកវិទ្យា (AI)

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានីជំរុញក្រុមការងារញ៉ាប់ដៃញ៉ាប់ជើងជញ្ជូនសម្ភារៈប្រើប្រាស់ ជូនទៅវីរកងទ័ព និងពលរដ្ឋ​ភៀសខ្លួន

សន្តិសុខសង្គម២៣ ម៉ោង មុន

ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព

កីឡា២៣ ម៉ោង មុន

បណ្តាញ​ទំនាក់​ទំនង​សង្គម​ថៃ ចោទ កីឡាករ​បាល់ទះ ឈាង ជីវែង ជា​ទាហាន​រុស្ស៊ី

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវមួយ​ចំនួនក្នុង​ខេត្ត​ព្រះវិហារ រង​ការ​ខូចខាត​ដោយសារ​ការ​ផ្លោង​គ្រាប់​ដាក់​របស់​ទាហានថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

១ ករណីទៀត ផ្ទុះគ្រាប់បែកនៅខេត្តភាគខាងត្បូងថៃ សង្ស័យស្នាដៃក្រុមបះបោរក្នុងស្រុក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​​​សាលក្រម​​​​សំណុំរឿង​ចោទ «ថាក់​ស៊ីន» ​​កុហក​ថា​មានជំងឺ​ នឹងត្រូវ​ប្រកាស​នៅថ្ងៃទី​៩កញ្ញា​​

Sokha Hotels

ព័ត៌មានពេញនិយម