ព័ត៌មានជាតិ
មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ សម្អាតបរិស្ថានច្រាំងស្ទឹងព្រែកត្នោត ត្រៀមរៀបចំបុណ្យអុំទូក
ក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ស្ពឺ បានដាក់គ្រឿងចក្រកាយស្មៅ សម្អាតបរិស្ថានច្រាំងស្ទឹងព្រែកត្នោត ដើម្បីត្រៀមរៀបចំអបអរព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខ។

លោក ញ៉ាញ់ ជៀបហ៊ង ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ បានឱ្យដឹង នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ នេះថា សកម្មភាពក្រុមកាងារបច្ចេកទេស បានចូលរួមកាងារសម្អាតបរិស្ថានក្នុងស្ទឹងព្រែកត្នោត ដើម្បីត្រៀមរៀបចំអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ នៅក្នុងខេត្តកំពង់ស្ពឺ។

លោកបានបន្តទៀតថា ក្រុមការងារនឹងធ្វើការសម្អាតស្មៅ និងសំរាមអមសាងខាងដងស្ទឹងព្រែកត្នោតចាប់ពីសួនច្បារខាងលិចរហូតដល់ទំនប់តាអួន ដោយមានមន្ត្រីប្រចាំការដើម្បីត្រួតពិនិត្យការសម្អាតច្រាំងស្ទឹងនេះរាល់ថ្ងៃ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារព្ធ ព្រះរាជពិធី បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ថ្នាក់ជាតិ ឆ្នាំ២០២២ នេះ ប៉ុន្តែពិធីនេះអាចធ្វើនៅតាបណ្តាខេត្តទូទាំងប្រទេសតាមលទ្ធភាព ដើម្បីបង្កភាព សប្បាយរីករាយ ជូនប្រជាពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្តល់ឱកាស នៃការរកប្រាក់ចំណូលដល់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ភួង រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


