ព័ត៌មានជាតិ
លោក ឃួង ស្រេង៖ ការប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានី ដើម្បីពង្រឹងបក្សឲ្យបានរឹងមាំ និងមានប្រសិទ្ធភាពការងារ
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ការប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ ធ្វើឡើងដើម្បីពង្រឹងបក្សអោយបានរឹងមាំ និងកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះអោយបាននៅពេលបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។

លោក ឃួង ស្រេង លើកឡើងបែបនេះ កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ និងខណ្ឌ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។
ក្នុងពិធីនោះ ត្រូវបានប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញជាច្រើនរូបដោយមន្ត្រីខ្លះត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការគណបក្សរាជធានី និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ។ ចំណែកប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំនួន៨ ក៏ត្រូវបានផ្ទេរ និងផ្លាស់ប្តូរផងដែរ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ នៅពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបក្សអោយបានរឹងមាំនិងកាន់តែមានប្រសិទ្ធភាពការងារលើការដឹកនាំ។ លោកស្នើអោយមន្ត្រីរបស់បក្សប្រជាជនទាំងអស់ធ្វើការងារអោយបានល្អ ធ្វើយ៉ាងណាដណ្ដើមជ័យជម្នះអោយបាននៅពេលបោះឆ្នោតនៅឆ្នាំ២០២៣ ។

លោក ឃួង ស្រេង បន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រធានបក្ស មន្ត្រីបក្សមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការចុះត្រួតពិនិត្យល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានទំនុកចិត្ត និងរស់នៅជាមួយនឹងច្បាប់ ។

លោក ឃួង ស្រេង បានបន្តទៀតថា ឆ្នោតនិងល្បែងស៊ីសងនានា បើកើតនៅក្នុងផ្សារ ប្រធានផ្សារត្រូវប្រឈមនឹងការដកតំណែងហើយ ដោយឆ្នោតនិងល្បែងស៊ីសងទាំងនេះហើយដែលធ្វើអោយប្រជាពលរដ្ឋវិនាស ។ អ្វីដែលត្រូវអនុវត្តចំពោះមុខ គឺមានតែការបង្ក្រាបនិងចាប់មេឆ្នោតនិងមេល្បែងស៊ីសងទាំងនេះទេ។ ដោយឡែក ចំពោះកម្មករ បើពួកគាត់មានបញ្ហា យើងត្រូវចុះនិងដោះស្រាយជូនពួកគាត់ភ្លាម សំខាន់ធ្វើយ៉ាងណាអោយពួកគាត់មានទំនុកចិត្តមកលើយើង ។

លោក ឃួង ស្រេង ក៏បានស្នើអោយប្រធានគណៈកម្មាធិការគណបក្សខណ្ឌទាំង១៤ ត្រូវការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ពោលគឺប្រជាជនមានបញ្ហាប្រឈម ត្រូវដោះស្រាយជូនអោយបានល្អ និងជាអ្នកការពារដោយស្របច្បាប់ជូនពួកគាត់ ។ បន្ថែមពីនេះត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសនៅពេលមានបុណ្យជាតិធំៗ ខណៈដែលពួកគាត់ទៅស្រុកកំណើត ឬទៅដើរលេងកំសាន្ត ដើម្បីយើងមានគុណសម្បត្តិល្អនៅពេលបោះឆ្នោត ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


