Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី មិនឆ្លើយឆ្លងរឿងថាបាញ់នុយក្លេអ៊ែរឬអត់

បានផុស

នៅ

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov កាលពីថ្ងៃអង្គារបានបដិសេធក្នុងការនិយាយអំពីការបាញ់នុយក្លេអ៊ែរឬអត់ និងប្រធានបទពាក់ព័ន្ធទាំងអស់ រួមទាំងការសាកល្បងអាវុធនុយក្លេអ៊ែរផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា “ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនយោបាយលោកខាងលិច បច្ចុប្បន្ននេះមានសមយុទ្ធជាច្រើនលើវោហាសាស្ត្រនុយក្លេអ៊ែរ ប៉ុន្តែយើងមិនចង់ចូលរួមក្នុងរឿងនេះទេ” ។

ទោះជាយ៉ាងនេះក្តីលោក Peskov បានបញ្ជាក់ថា គោលលទ្ធិយោធារបស់រុស្ស៊ីអនុញ្ញាតឲ្យប្រើអាវុធនុយក្លេអ៊ែរសម្រាប់តែការពារខ្លួនប៉ុណ្ណោះ ។

លោក Peskov បានរំឭកទៀតថា មុនពេលចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួន រុស្ស៊ីក៏បានព្យាយាមដោះស្រាយការទូតជាមួយអ៊ុយក្រែនផងដែរ ប៉ុន្តែមិនបានឃើញអាកប្បកិរិយាឆ្លើយតបដ៏សមរម្យណាមួយរបស់អ៊យក្រែននោះទេ ។

ជាចុងក្រោយលោកបានបន្ថែមថា ការសម្រេចបានសន្តិភាពនៅអ៊ុយក្រែនគឺមិនអាចទៅរួចទេ បើគ្មានកិច្ចព្រមព្រៀងរបស់ទីក្រុងកៀវចំពោះលក្ខខណ្ឌរបស់ទីក្រុងមូស្គូ ដែលរួមមានស្ថានភាពអព្យាក្រឹតរបស់អ៊ុយក្រែន និងការបដិសេធមិនចូលជាសមាជិកភាពអង្កការណាតូផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក Zelensky ចុះហត្ថលេខាលើក្រឹត្យមួយមិនចរចាជាមួយលោក Putin

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម