កីឡា
បាល់ទាត់អាហ្សង់ទីន មានហេតុការណ៍អ្នកគាំទ្រស្លាប់ដោយសារប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក
កីឡដ្ឋាន Juan Carmelo Zerillo ក្នុងទីក្រុង La Plata បានប្រែក្លាយទៅជាសុបិនអាក្រក់សម្រាប់អ្នកពាក់ព័ន្ធទាំងអស់កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលក្លិប Gimnasia La Plata ធ្វើជាម្ចាស់ផ្ទះទទួលក្លិប Boca Juniors ក្នុងក្របខ័ណ្ឌកំពូលរបស់អាហ្សង់ទីន។
នៅនាទីទី៩នៃការប្រកួតលីគរវាងភាគីទាំងសងខាង កីឡដ្ឋានត្រូវបានគ្របដណ្ដប់ដោយឧស្ម័ន ដែលបណ្តាលឱ្យការប្រកួតត្រូវផ្អាក ដោយសារតែពិបាកដកដង្ហើម និងពិបាកមើលឃើញ។
ទាំងកីឡាករ និងអ្នកគាំទ្រត្រូវបានរងផលប៉ះពាល់ដោយឧស្ម័នបង្ហូរទឹកភ្នែកដែលចេញមកពីខាងក្រៅកីឡដ្ឋាន ដោយសារតែឧប្បត្តិហេតុដែលចាប់ផ្តើមកើនឡើងរវាងប៉ូលិស និងអ្នកគាំទ្រ។
ក្រោយមកក្រុមដែលត្រូវប្រកួតទាំង២ ត្រូវបានជម្លៀសទៅបន្ទប់ផ្លាស់សំលៀកបំពាក់រៀងៗខ្លួន ខណៈផ្នែកនៃអ្នកគាំទ្រកំពុងស្វែងរកវិធីដើម្បីជៀសពីឧស្ម័ន។ បន្ទាប់ពីមានភាពមិនច្បាស់លាស់រយៈពេលប៉ុន្មាននាទី សហព័ន្ធបាល់ទាត់អាហ្សង់ទីន បានសម្រេចផ្អាកការប្រកួត។
អ្នកគាំទ្រត្រូវបានជាប់នៅខាងក្នុងកីឡដ្ឋាន ដោយបានស្លាក់ខ្យល់ដោយសារឧស្ម័នបង្ហូរទឹកភ្នែក ខណៈដែលប៉ូលីសបានបាញ់គ្រាប់កៅស៊ូនៅខាងក្រៅដី ហើយទីបំផុតអ្នកគាំទ្របានកកកុញពេញទីលាន។
អ្នកនិយាយកម្មវិធីទូរទស្សន៍ TNT លោក Juan Pablo Varsky បាននិយាយថា ឧបទ្ទវហេតុទាំងមូលនៅខាងក្រៅពហុកីឡដ្ឋានក្នុងទីក្រុង La Plata ត្រូវបានបង្កឡើងដោយប៉ូលីសបានវាយក្មេងស្រីម្នាក់នៅក្នុងការប៉ះទង្គិចជាមួយអ្នកគាំទ្រ។ ឧបទ្ទវហេតុនេះបណ្តាលមកពីការលក់សំបុត្រចូលទស្សនាលើសចំនួនផ្ទុក។ បន្ទាប់មកអ្នកគាំទ្រមួយចំនួនដែលមានសំបុត្រមិនត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋានទេ ដោយសារវាបានពេញទៅហើយ។
មនុស្សម្នាក់បានស្លាប់ ៖
រដ្ឋមន្ត្រីសន្តិសុខ Buenos Aires លោក Sergio Berni បានបញ្ជាក់ថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីឧប្បត្តិហេតុនេះ។ លោកបន្តថា «យើងនឹងធ្វើការស៊ើបអង្កេតដើម្បីរកឱ្យឃើញនូវអ្វីដែលបានកើតឡើង។ ដំបូងឡើយ បញ្ហាគឺមកពីការលក់សំបុត្របន្ថែម។ ក្លិបត្រូវទទួលខុសត្រូវចំពោះរឿងនោះ។ ទំនួលខុសត្រូវស្ថិតនៅលើអ្នករៀបចំព្រឹត្តិការណ៍។ ខ្ញុំបញ្ជាក់ថា មានមនុស្សម្នាក់បានស្លាប់ដោយសារបញ្ហាបេះដូង»។ របាយការណ៍បានបញ្ជាក់ថាអ្នកស្លាប់គឺជាអ្នកគាំទ្រ Gimnasia អាយុ ៥៧ឆ្នាំ៕
ប្រភព ៖ REUTERS
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង