ព័ត៌មានជាតិ
កម្លាំងចម្រុះបន្តបង្ក្រាបបទល្មើសនេសាទ១០ កន្លែងក្នុងស្រុកជល់គីរី
សមត្ថកិច្ចចម្រុះរួមមានខណ្ឌរដ្ឋបាលជលផល និងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ សមត្ថកិច្ចនគរបាល និងសហគមន៍នេសាទនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ បានចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រឃុំជលសារ និងឃុំព្រៃគ្រី ក្នុងស្រុកជលគីរី ដោយបានបំផ្លាញរបាំងសាច់អួនខុសច្បាប់ចំនួន១០កន្លែងមានប្រ វែង៥០០ម៉ែត្រ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ បានប្រើប្រាស់កម្លាំងសរុបចំនួន០៩នាក់ មធ្យោបាយមានកាណូតបាឡាស្មាច់ចំនួន០២គ្រឿង ចុះល្បាត និងបង្ក្រាបបទល្មើសនេសាទ នៅចំនុចក្រោយភូមិកំពង់បាស្រូវ ឃុំជលសារ និងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរី ។
លទ្ធផលបានរុះរេីបំផ្លាញរបាំងស្បៃមុងចំនួន១០កន្លែង មានប្រវែង៥០០ម លបលូចំនួន១១គ្រឿង បង្គោល១៥០ដេីម និង ចាក់លែងកូនត្រីចម្រុះទៅក្នុងបឹងធម្មជាតិវិញចំនួន៤០គីឡូ ។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបញ្ជាក់ថា អនុវត្តតាមបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទីបញ្ជាការស្រាលចំនួន៥កន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង នឹងបន្តបង្រាបបទល្មើសនេសាទនៅ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជារៀងរាល់ថ្ងៃដូចភ្លៀងរលឹម ដោយមិនអនុញ្ញាតឱ្យមានបទល្មើសនេសាទកើតមានយ៉ាងអាណាធិបតេយ្យនោះឡើយ៕
អត្ថបទ៖ ឈៀងថារិទ្ធ






-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


